CamNews

ព័ត៌មានជាតិ 

Lumire ផ្កាយ៤ សណ្ឋាគារស្តង់ដា ពីសឹង្ហបុរី បើកសម្ភោធដំណើរការហើយ កណ្តាលក្រុងភ្នំពេញ

រាជធានីភ្នំពេញ ៩ មីនា ២០១៧ ៖ សណ្ឋាគារថ្មីប្រណិត លំដាប់ផ្កាយ៤ ឈ្មោះ Lumire Hotel ដែលជាការវិនិយោគរួមគ្នា រវាងវិនិយោគិន សឹង្ហបូរី និងកម្ពុជា មានកំពស់១៦ជាន់ ស្មើនឹង៨៨បន្ទប់ មានទីតាំងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាធានីភ្នំពេញ ត្រូវបានកាត់ខ្សែបូរណ៍ សម្ពោធបើកដំណើរការបំរើអតិថិជនរបស់ខ្លួនជាផ្លូវការ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីបម្រើភ្ញៀវក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នកជំនួញ ដែលរកស៊ីនៅកម្ពុជា។ ពិធីនេះប្រព្រឹត្តិធ្វើឡើង ក្រោមអធិបតីភាពឯ.ឧ.បណ្ឌិត ម៉ុង រិទ្ធី សមាជិកព្រឹទ្ធសភា ទទួលបន្ទុកវិនិយោន និងបដិសណ្ឋារកិច្ចទេសចរណ៍ និងឯ.ឧ.គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងបណ្តាវិនិយោគិន និងអ្នកជំនួញសឹង្ហបូរី នៅកម្ពុជា ជាច្រើនទៀត។


ប្រធានគ្រប់គ្រងទូទៅ ក្នុងសណ្ឋាគារ «Lumiere» ដែលជាជនជាតិសិង្ហបុរី លោកស្រី Chiv បានថ្លែងបញ្ជាក់ថា «សណ្ឋាគារ Lumiere មិនត្រឹមតែចង់ក្លាយ​ជាផ្ទះទីពីរ របស់អ្នករាល់គ្នាទេ តែក៏ក្លាយជាទីតាំងមួយ ស្ថិតនៅក្នុងបេះដូង របស់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ​។ ​សណ្ឋាគារ Lumiere គឺជាពន្លឺរបស់ទីក្រុងភ្នំពេញ ក៏ដូចជាអ្នករស់នៅក្នុង​ទីក្រុងនេះ​ ពួកគេជាអ្នកធ្វើ ឲ្យទីក្រុងនេះរស់រវើក! ដួងព្រលឹងរបស់ទីក្រុងនេះ ស្ថិតនៅក្នុងប្រជាជន និងវប្បធម៌»។ ហេតុផលមួយ ដែលសណ្ឋាគារនេះត្រូវបានហៅថា Lumiere ​មានន័យថា «ពន្លឺ» ជាភាសាបារាំង​ ដោយសារតែពន្លឺពណ៌មាស ដែលភ្លឺឡើងនៅពេល ដែល​ព្រះអាទិត្យលិច។លោកស្រី Amy Chiv នាយិការគ្រប់គ្រងទូទៅ នៃសណ្ឋាគារ Lumiere នេះ បានឱ្យដឹងថា ការ វិនិយោគ នៅលើវិស័យសណ្ឋាគារ នៅក្នុងប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ គឺដោយសារតែលោកស្រី បានសម្លឹងមើលឃើញពីការអភិវឌ្ឍន៍ជាលំដាប់ បូករួមជាមួយនឹងស្ថេរភាពនយោបាយមានលំនឹង និងការបើកទូលាយ ដល់អ្នកវិនិយោគចម្រុះជាតិសាសន៍ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាដើម។ លោកស្រីបន្តថា បច្ចុប្បន្ន តម្រូវការសណ្ឋាគារស្ដង់ដារខ្ពស់ និងលំដាប់ផ្កាយនៅរាជធានីភ្នំពេញក៏មានច្រើន ពីសំណាក់ភ្ញៀវទេសចរ បរទេស អ្នកជំនួញ និងវិនិយោគិនក៏ច្រើន ដូចនេះហើយទើបយើងសម្រេចចិត្តស្វែងរកការវិនិយោគ ក្នុងវិស័យសណ្ឋាគារលំដាប់ខ្ពស់នេះនៅកម្ពុជា។ បើតាមលោកស្រី Amy Chiv ការវិនិយោគសណ្ឋាគារនៅព្រះរាជាណាចក្រកម្ពុជារបស់ខ្លួន នៅពេលនេះ បានផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្ពុជា ក្នុងនោះដូចជាផ្ដល់ឱកាសការងារដល់ពលរដ្ឋ ក្នុងប្រទេសដែលលោកស្រីស្រឡាញ់បំផុតនេះ ហើយជាក់ស្ដែងក្នុងសណ្ឋាគារ Lumiereនេះ មានបុគ្គលិកទាំងខ្មែរនិងបរទេសប្រមាណជិត១០០នាក់។ ចំណែកលោក ឯ.ឧ. គីម រិទ្ធី វិញបានមានប្រសាសន៍លើកឡើងដែរថា ការបើកសណ្ឋាគារផ្កាយ៤ របស់សណ្ឋាគារLumiere នៅលើទីតាំងនេះពិតជាល្អ និងមានលក្ខណះអំណោយផល ដោយអ្នកស្នាក់នៅ អាចមើលឃើញទេសភាព និងសោភណ្ឌ័ភាព របស់ទីក្រុងភ្នំពេញ ទាំងពេលថ្ងៃនិងរាត្រី ជាមួយនិងភាពទាក់ទាញ សេវាកម្មល្អ ប្រកបដោយសន្តិសុខសុវត្ថិភាព និងអនាម័យ។ បើតាមឯ.ឧ.គីម រិទ្ធី ទីក្រុងភ្នំ ពេញកាលពីអតីកាល និងបច្ចុប្បន្ន គឺមានភាពខុសគ្នាឆ្ងាយដាច់ស្រលះ ដោយកាលពីមុន មិនសូវរីកចំរើន ទាំងហេដ្ឋរចនាសម្ពន្ធ័រូបវន្ត័ និងសោភណ្ឌភាព ពិសេសសំណង់អាគារទាបៗ និងស្ងប់ស្ងាត់ ប៉ុន្តែទីក្រុងភ្នំពេញបច្ចុប្បន្ននេះ ការការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ពិសេសសំណាងអាគារតូចធំ កំពុងរីកដុះដាលដូចផ្សិត ដែលវាជាកត្តាលីករមួយដ៍ប្រសើរ និងអំណោយផល សំរាប់អ្នកជំនួញ និងិនិយោ គិនបរទេសចាប់អារម្មណ៍ខ្លាំងនិងមករកស៊ីនៅកម្ពុជា កាន់តែច្រើនឡើងៗជាលំដាប់។ 




បន្ថែមពីលើនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដែលជាការ ចូលរួមដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ុងរិទ្ធី បានលើកឡើងថា ជាង៣០ឆ្នាំមកនេះ តាំងពីឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ រហូតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជាយើងរីកចំរើន ដោយសារតែកត្តាសុខសន្តិភាព ព្រោះបើគ្មានសុខសន្តិភាពទេ ក៍គ្មានការវិនិយោគ ការងសាងសង់ពង្រីកថ្មី សំណង់អាគារតូចធំ សណ្ឋាគារប្រណិតៗនិងអាគារខុនដូរ អាផាតមិន បូរី ឬទីក្រុងរណបអ្វីនោះឡើយ។ ដូច្នេះអ្វីៗដែលកើតឡើងនេះ ដោយសារតែកត្តាសន្តិភាព ដែលយើងមិនអាចយកលុយទៅទិញបានឡើយ។ ហើយតាមរយះសមិទ្ធិផលរួមគ្នានេះឯ.ឧសង្ឈឹមថា ដៃគូអភិវឌ្ឍន៍ទាំងពីរ និងរួមគ្នាបោះទុនវិនិយោគបង្កើតសណ្ឋាគារនៅលើទឹកដីកម្ពុជាបន្ថែមទៀតដើម្បីផ្តល់សោភណ្ឌភាពស្រស់បំព្រងផង និងផ្តល់ការងារសំរាប់ពលរដ្ឋខ្មែរធ្វើផង។

គួររំឮកថា «Lumiere» ជាសណ្ឋាគារដ៏ប្រណិត រចនាបទពីសិង្ហបុរី បានផុសឡើងហើយ កណ្ដាលទីក្រុងភ្នំពេញ ដែលជាផ្នែក​មួយជួយលើកកម្ពស់ សោភណ្ឌភាពទី​ក្រុង ឲ្យកាន់តែមានភាពទាក់ទាញ និងត្រៀមខ្លួនស្វាគមន៍អតិថិជន ជាពាណិជ្ជករ អ្នកជំនួញ អ្នកវិនិយោគទុន ទាំងជាតិ​និងអន្តរជាតិ ក្រោមការបម្រើសេវាកម្ម​យ៉ាងល្អឥតខ្ចោះ ជូនដល់ភ្ញៀវដែលមកស្នាក់ នៅក្នុងសណ្ឋាគារនេះ។ ពន្លឺចែងចាំងរបស់សណ្ឋាគារ Lumiere អាចមើលឃើញពីគ្រប់ទីកន្លែង នៃទីក្រុង នៅពេលគេបំភ្លឺវាឡើង នាពេលរាត្រី។ សណ្ឋាគារ Lumiere ចាប់បើកដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានទីតាំងនៅលើផ្លូវលេខ ២២៨ ដោយបានត្រៀមខ្លួនជាស្រេច ក្នុងការស្វាគមន៍ទាំងអ្នកដំណើរ ជាលក្ខណៈធុរៈកិច្ច និងអ្នកដំណើរកំសាន្ត ជាមួយនឹងបន្ទប់ចំនួន ៨៨បន្ទប់។ សណ្ឋាគារនឹងផ្ដល់សេវាជួលកន្លែងសម្រាប់កម្មវិធីនានា ស្កាយបារ ជាមួយទេសភាព​ដ៏ធំទូលាយ និងអាងទឹកក្ដៅលើដំបូល​ដំបូងគេបង្អស់៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news