CamNews

តារា 

ប្លែកណាស់!! ជាគូដណ្តឹងនឹងគ្នាប៉ុន្តែ Hailey បែរជាហៅ Justin bieber ចឹងវិញ

Justin Bieber បានបែកធ្លាយព័ត៌មានអំពីទំនាក់ទំនងស្នេហាជាមួយនិង Hailey Baldwin ប៉ុន្មានសប្តាហ៍មកហើយ ប៉ុន្តែនាង Hailey Baldwin ហាក់បីដូចជាកម្រធ្វើការចែករំលែករូបថតជាគូនៅលើគណនីអុិនស្រ្តាក្រាមណាស់ ។ 

ប៉ុន្តែកាលពីម្សិលមិញនេះ តារាម៉ូដែលរូបនេះបានបង្ហោះរូបថតមួយសន្លឹកជាមួយ Justin កំពុងអង្គុយអោបគ្នាយ៉ាងកក់ក្តៅ ហើយហៅគូស្នេហ៍ថា "best friend" រហូតធ្វើឲ្យហ្វេនមានការប្លែកក្នុងចិត្តមែនទែន ។ 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ២១ ឆ្នាំរូបនេះ បានបង្ហាញភ្ជាប់ពាក្យដែលមានតម្លៃ ៥០០,០០០ ដុល្លារ ស្មើរនឹង $ 11 ពាន់លាន ដែលគូដណ្តឹងទិញឲ្យថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា Justin បានលោតជង្គង់សុំ Hailey រៀបការ ខណៈពេលវិស្សមកាលរបស់ពួកគេនៅឯ Bahamas ។ គូស្នេហ៍មួយគូនេះបានចែកផ្លូវគ្នា កាលពីឆ្នាំ ២០១៥ និងចាប់ផ្តើមសាងទំនាក់ទំនងស្នេហាជាមួយគ្នានៅឆ្នាំ ២០១៦ នៅក្នុងខែមិថុនា ។ Justin បានត្រលប់ទៅរក Hailey វិញ​បន្ទាប់ពីចែកផ្លូវគ្នាជាមួយនិង Selena Gomez ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez