CamNews

តារា 

មិនឲ្យហ្វេនយល់ច្រឡំទាន់ តួប្រុសក្នុងរឿង "Friend Zone" ប្រញាប់ចេញមុខបកស្រាយរឿងមួយភ្លែត

ថៃ ៖ តារាសម្តែងថៃដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងមិនថាទាំងក្នុងជីវីតសិល្បៈ ឬជីវីតឯកជននោះទេ គឺ Nine Naphat តែងត្រូវបានហ្វេនៗចង់ដឹងចង់លឺគ្រប់រឿង ជាពិសេសជាមួយនិងជីវីតឯកជនតែម្តង ។ 

ថ្មីៗនេះគេបានប្រទះឃើញ តួប្រុសក្នុងរឿង "Friend Zone" បណ្តើរនារីម្នាក់ទៅមើលការប្រគុំតន្រ្តីជាមួយគ្នា តែដើម្បីមិនឲ្យហ្វេនយល់ច្រឡំទាន់ តារាសម្តែងរូបនេះប្រញាប់ចេញមុខបកស្រាយរឿងមួយភ្លែត ។ លោក Nine Naphat បាននិយាយថា ការពិតខ្លួនមិនបានទៅតែពីរនាក់ជាមួយនិងនារីដែលមហាជនបានឃើញនោះទេ ពោលគឺទៅជាក្រុម ហើយនារីម្នាក់នោះគឺជាមិត្តភក្តិរបស់លោក ។ 

Nine Naphat បន្ថែមទៀតថា នារីៗដែលលោកបានដើរជាមួយនោះពួកគេគឺមានមិត្តប្រុសរៀងៗខ្លួនអស់ទៅហើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Nine Naphat Baifern Pimchanok