CamNews

តារា 

ស្ងាត់ៗ!! កំលោះសង្ហា លោក Nine Naphat ទៅដល់ទឹកដីប្រទេសបារាំង

ថៃ ៖ ប្រជាប្រិយភាពកាន់តែល្បីឡើងពីមួយថ្ងៃទៅមួយ ហើយថ្មីៗនេះសម្តែងលោក Nine Naphat បានទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយ ដែលម្ចាស់កម្មវិធីធំបានធ្វើការអញ្ជើញរបស់លោក ។

នៅក្នុងព្រឹត្តិការណ៍នោះ តារាសម្តែងវ័យ ២២ ឆ្នាំរូបនេះឃើញថា ពិតជាសង្ហាជាមួយនិងឈុតពណ៍ខ្មៅ អាវធំ ។ ប្រភពដដែលបន្តទៀតថា ក្រោយចប់ការងាររួចរាល់ហើយ លោកបានឆ្លៀតឱកាសទៅដើរលេងនៅក្នុងទីក្រុងដ៏ធំមួយ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ ជាមួយនិងអ្នកម្តាយបណ្តូលចិត្តរបស់លោក ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងវ័យក្មេងប្រចាំបុស្តិ៍លេខ ៣ ថៃរូបនេះ ថ្មីៗលោកមានអាយុ ២២ ឆ្នាំ ។ ហើយលោកចាប់ផ្តើមមានឈ្មោះល្បីបន្ទាប់ពីសម្តែងរឿង “Rak Kan Panlawan” សម្តែងជាមួយ​ និងនាង Ice Preechaya និងរឿងខ្សែភាពយន្តខ្នាតធំមួយដែលមានចំណងជើងថា “A Gift” នៅក្នុងឆ្នាំ ២០១៧ ។ 

មួយវិញទៀត លោក Nine Naphat គឺជាកូនប្រុសរបស់នាង Moo Pimpaka ដែលជាតារាសម្តែងជើងចាស់ ។ ហើយបច្ចុប្បន្ននេះ ម្តាយរបស់តារាប្រុសរូបនេះគឺជាម្តាយផង និងអ្នកគ្រប់គ្រងក្នុងការងារសិល្បៈផង ៕



លោក Nine Naphat និងម្ចាស់កម្មវិធីធំ ដែលជាអ្នកអញ្ជើញតារាថៃរូបនេះ ដើម្បីចូលរួមព្រឹត្តិការណ៍


ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nine Naphat Moo Pimpaka