CamNews

តារា 

តោះមកដឹងពីអាយុពិតប្រាកដរបស់បុរសមុខផ្អែម លោក Nine Naphat

ថៃ ៖ តារាសម្តែងប្រុសរូបសង្ហា មុខមាត់សង្ហា លោក Nine Naphat សព្វថ្ងៃមានអាយុ ២២ ឆ្នាំ លោកកើតនៅថ្ងៃទី ០៥ ខែឧសភា ១៩៩៦ ។ ទោះបីជាអាយុតិចមែន ប៉ុន្តែបទពិសោធន៍និងកេរ្តិ៍ឈ្មោះនៅក្នុងរង្វង់សិល្បៈគឺមានមិនតិចនោះទេ ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កូនប្រុសរបស់តារាសម្តែងជើងចាស់រូបនេះ កំពុងជោគជ័យខ្លាំងនៅក្នុងជីវីតជាអ្នកសិល្បៈ ចំនែកការសិក្សាវិញក៏មិនអន់នោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា ថ្មីៗនេះ Nine Naphat កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីខ្សែភាពយន្តខ្នាតធំរបស់លោកមានចំណងជើងថា "Friend Zone" បានចាក់បញ្ចាំងនៅក្នុងរោងកុន ដោយរឿងនេះសម្តែងជាមួយនិងនាង Baifern Pimchanok ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Nine Naphat Baifern Pimchanok