CamNews

ភាពយន្ត 

តោះ​មក​ទស្សនាឈុត​ខ្លីៗ នៃ​រឿង 'A Wrinkle in Time' ដែល​ចំណាយ​ទុន​លើ ១០០ លាន​ ដុល្លារ

កំសាន្ត ៖ ឈុត​ខ្លី​នៃ​រឿង A Wrinkle in Time បាន​ចេញ​ហើយ ដែល​រឿង​នេះ​ត្រូវ​បាន​គេ​ផលិត​ជាប្រភេទ​ live-action ពី​ប្រលោម​លោក សរសេរ​ដោយ​ Madeleine L'Engle។ ក្នុង​រឿង​នេះ​មាន​តារា​ជា​ច្រើន​ដូ​ច​ជា Oprah Winfrey, Reese Witherspoon, Mindy Kaling, Chris Pine, Zach Galifianakis និង Storm Reid។

កាល​ពី​ថ្ងៃ​សុក្រ Disney បាន​បញ្ចេញ​នូវ​ poster ថ្មី​មួយ​នៃ​រឿង​នេះ ជាមួយ​នឹង​ឈុត​ខ្លីៗ ៣០ វិនាទី។

អ្នក​នាង DuVernay មាន​ស្នាដៃ​លើ​រឿង Selma និង​ភាព​យន្ត​ឯក​សារ​ទី ១៣ នឹង​ក្លាយ​ទៅជា​ស្រ្តី​អាហ្រ្វិកអាមេរិកដំបូង​គេ ដែលដឹក​នាំ​រឿង​ប្រភេទ live-action ជាមួយ​នឹង​ទុន​លើស ១០០ លាន​ ដុល្លារ។ ក្រោយ​ពី​ឈុត​ខ្លីៗ​នៃ​រឿង​នេះ ត្រូវ​បាន​បញ្ចេញ មាន​មនុស្ស​ជា​ច្រើន​បាន​កោត​សរសើរ និង​ទន្ទឹម​រង់​ចាំទស្សនា​ខ្សែ​ភាព​យន្ត​មួយ​នេះ។


រឿង A Wrinkle in Time គ្រោង​នឹង​ចាក់​បញ្ជាំង​នៅ​ថ្ងៃ​ទី ០៩ ខែ​មិនា ឆ្នាំ ២០១៨ នេះ​ហើយ។ សូម​ទស្សនា​ឈុត​ខ្លីៗ ជាមួយ​ Camnews នៅខាងក្រោមទាំងអស់គ្នា ៕

ប្រភព៖ complex​


Tags: Movie Article