CamNews

តារា 

មិនគួរឲ្យជឿ!! កោះសង្សាររបស់ប្រទេសកម្ពុជា ល្បីដល់កូរ៉េ រហូតតារាល្បីនៅកូរ៉េ ឆ្លងប្រទេសមកលេង

ព័ត៌មានកំសាន្ត ៖ តារាស្រីរូបស្រស់សម្លេងពិរោះដូចសារិកា នៅឯប្រទេសកូរ៉េខាងត្បូងគឺតារាស្រី Jiyeon ដែលជាសមាជិកក្រុម T-ARA ពេលនេះនាងត្រូវបានបែកធ្លាយព័ត៌មានថា តារាស្រីរូបនេះបានមកដល់ប្រទេសកម្ពុជាដោយស្ងាត់ៗថែមទៀតផង ។ 

តារាស្រី Jiyeon គឺជាតារាស្រីដែលត្រូវបានក្រុមអ្នកគាំទ្រ ទទួលស្គាល់ថា នាងមិនត្រឹមតែមានរូបរាងស្រស់ស្អាតនោះទេ នាងថែមទាំងមានជំនាញ និងទេពកោសល្យនៅក្នុងការច្រៀងរាំថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា Jiyeon បានមកដល់ប្រទេសកម្ពុជាស្ងាត់ៗ មិនត្រឹមតែប៉ុណ្ណោះទេ នាងថែមទាំងទៅលេងនៅឯតំបន់ទេសចរណ៍មួយដែលមានឈ្មោះថា (កោះសង្សារ) ។ 

ហើយព័ត៌មានដែលតារាស្រីរូបនេះ មកដល់ប្រទេសកម្ពុជាក៍ដោយសារតែនាងបានបង្ហោះរូបនៅលើគណនី Instagram របស់នាងផ្ទាល់ ៕




នេះជាទិដ្ឋភាពរបស់កោះសង្សារដែលតារាស្រី Jiyeon បានទៅកំសាន្តនៅទៅនោះ 




សមាជិកក្រុមរបស់តារាចម្រៀង T-ARA



តារាចម្រៀង Jiyeon 


ដោយ ៖ គន្ធា


ប្រភព ៖ Instagram 


Tags: Jiyeon T-ARA