អស់រយៈពេល ១០ ឆ្នាំទៅហើយ ដែលពិភព ចំរៀង KPOP បានប្រើប្រាស់ ការលក់ចំរៀង តាម ប្រព័ន្ធអ៊ីនធើណេត ។ ការចាប់ផ្តើម ដំបូងនៃការ លក់ចំរៀង ជាលក្ខណៈ Digital ដំបូងគេ គឺនៅ ថ្ងៃទី ១ ខែ ធ្នូ ២០០៤ ដោយតារាចំរៀង Se7en បទ Crazy ។ ឆ្នាំនោះ គេហទំព័រ ចែកចាយ និងលក់ ចំរៀង ដែលខិតខំ ប្រឹងប្រែង ធ្វើប្រព័ន្ធ នោះឡើងគឺ Melon និង Soribada ។ ចំនួននៃ ការស្តាប់ និង ទិញលើ Website Melon ត្រូវបានគេ កត់ត្រាទុក ទាំងអស់ ដែលក្នុង រយៈពេល ១០ ឆ្នាំចុង ក្រោយ នេះ មាន ៩៧៦ បទដែលល្បី ខ្លាំង ។
ក្រុម SG Wannabe ដែលបង្កើត ក្នុងឆ្នាំ ២០០៤ ជាប់លេខ ១ ដែលមាន បទល្បី ទទួលបាន ការ ស្តាប់ និងទិញច្រើន ជាងគេ ដែលសរុប មាន ២៤ បទ ។ ចំណែកលេខ ២ បានទៅលើ Big Bang ក្រុមដែល ចេញច្រៀង ក្នុងឆ្នាំ ២០០៦ មានបទល្បី ២២ បទ ។ លេខ ៣ បានទៅលើ Davichi ចេញ ច្រៀងឆ្នាំ ២០០៨ មានបទល្បី ១៨ បទ ។ លេខ ៤ បានទៅលើ 2NE1 ដែលចេញ ក្នុងឆ្នាំ ២០០៩ មានបទល្បី ១៦ បទ ។ តារាល្បី មួយចំនួនទៀត ដូចជា Girl's Generation, T-ara, SISTAR ជាដើម ក៏មានមុខ នៅក្នុងបញ្ជី នេះដែរ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14