ព័ត៌មានកំសាន្ត ៖ G-Dragon បានបង្ហាញឲ្យឃើញនូវលទ្ធផលនៃការដាក់ទោសដែល ដោយគាត់ត្រូវសមាជិកក្រុមរបស់គាត់វៃ ដោយការបង្ហោះស្នាមក្រហមៗនៅលើដៃរបស់លោក ទៅលើគណនី Instagram ផ្ទាល់របស់គាត់ ទាំងអារម្មណ៍សប្បាយរីករាយ ។
គួររំលឹកឲ្យដឹងថា គាត់បានគាត់បានបង្ហោះរូបថតនោះ កាលពីថ្ងៃទី ១២ នៅក្នុងមិថុនានេះ ដោយដាក់ចំណងជើងថា #ILoveMyMembers ដោយចំណងជើងនោះមានន័យថា ខ្ញុំស្រលាញ់សមាជិកក្រុមរបស់ខ្ញុំ ។
នៅក្នុងបន្ទប់មួយដែលមានមនុស្សទាំងហ្វូងនៅឯទីក្រុង Nanning ក្នុងប្រទេសចិន សមាជិកក្រុមរបស់ G-Dragon គឺ Seungri និង T.O.P បានវៃ G-Dragon ជាលក្ខណៈលេងសើច តែនៅពេលដែលដល់វេន Taeyang រៀបនឹងវៃ G-Dragon ជាលក្ខណៈលេងសើចដូចគ្នាក៍ត្រូវអ្នករាល់គ្នាសើចទាំងហួសចិត្ត ហើយនិយាយថា គាត់សាកសមនឹង ទទួលយកការដាក់ទោសបែបនេះខ្លាំងណាស់ ។
កាលពីពេលថ្មីៗនេះ BIGBANG កំពុងតែរៀបគំរោងក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន Qingdao, Harbin, Chongqing, Chengdu, Guangzhou, Beijing, Hong Kong និង Taiwan រហូតដល់ខែកញ្ញាឯណោះ ។ ហើយកាលពីពេលថ្មីៗនេះពួកគេបានទៅទស្សនាទីក្រុង Nanning ក្នុងប្រទេសចិន កាលពីថ្ងៃទី ១២ ខែមិថុនានៅ Guangxi Sports Center Main Stadium ថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo