ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃផ្សេងទៀត ដែលសំបូរទៅដោយកម្មវិធី
បុណ្យប្លែកៗ កម្រមាន ហើយក៏ទាក់ទាញទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ភ្ញៀវ
ទេសចរណ៍មកចូលរួមទស្សនា និងអបអរសាទរផងដែរ។ ជាក់ស្តែង មានមនុស្សតិចណាស់
ដែលបានដឹងពីល្បែងដ៏គ្រោះថ្នាក់មួយ ដែលនៅតែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅ
លើទឹកដីប្រទេសឥណ្ឌានេះ ដែលល្បែងនោះមានឈ្មោះថា "Muat ka Kuaa"។
នេះគឺជាល្បែងមួយដែលគេជិះម៉ូតូ ឡានបើកប្រណាំងគ្នាឡើងជុំវិញជញ្ជាំងរាងស៊ីឡាំង ជិះរាប់
សិបជុំ ដែលពោរពេញដោយគ្រោះថ្នាក់ ហើយគ្រាន់តែមើលការសម្តែងនេះក៏យើងចង់វិលមុខ
ផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា !
ដោយ៖ សិលា
ប្រភព៖ k14