ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចសម្ភាស៍មួយរបស់តារាចម្រៀងស្រីនៅក្នុងក្រុម 2NE1 គឺតារាស្រី Sandara Park បានបង្ហើបឲ្យបានដឹងថា នាងមិនសូវជានិយាយភាសាថៃបានល្អនោះទេ ប៉ុន្តែនាងចូលចិត្តតារាថៃ ហើយក្រុមអ្នកកាសែតបានសាកសួរនាងថា ប្រសិនបើនាងមានឪកាសសម្តែងជាមួយនិងតារាថៃ តើនាងចង់សម្តែងជាមួយតួអង្គមួយណា ពេលនោះស្រាប់តែតារាស្រី Sandara Park បានឆ្លើបតបដោយក្តីអៀនខ្មាស់នាង ប្រសិនបើនាងមានឪកាសពិតមែននាងចង់សម្តែងជាមួយនិងតារាសម្តែងរូបសង្ហាម្នាក់គឺលោក Mario Maurer ដែលជាតួអង្គនៅក្នុងរឿង ( Pee Mak ) ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ 2NE1 (Cambodian Blackjack) បានឲ្យដឹងថា Sandara Park ពិតជាបានប្រាប់ថា បើមានឱកាសនាងចង់សម្ដែងរឿងជាមួយ Pee Mak (Mario Maurer) នៅថ្ងៃណាមួយ ។ ដូច្នេះរឿង Pee Mak សាកស្រមៃថា Sandara Park និងមកជំនួសតំណែងរបស់ Mai Davika វិញ ៕
ដោយ ៖ គន្ធា
ប្រភព ៖ 2NE1 (Cambodian Blackjack)