CamNews

តារា 

បន្ទាប់​ពី​ក្រុម 2NE1 ដ៏​ល្បី​របស់​កូរ៉េ ចែក​ផ្លូវ​គ្នា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ក្រុម I.O.I ក៏​ប្រកាស

(កូរ៉េ)៖ I.O.I គឺជាក្រុមតារាចម្រៀងស្រី ដែលមានសមាជិកដល់ទៅ១១នាក់ បានចេញប្រកាស​ជាបន្ត បន្ទាប់ពីក្រុម 2NE1 របស់កូរ៉េ ប្រកាសរំសាយក្រុម កាលពីពេលថ្មីៗ​នេះដែរ។ មុននឹងបែក​សមាជិកក្រុម I.O.I បានប្រកាសឡើង សម្តែងលើឆាកតន្ត្រីជាលើកចុងក្រោយ មុនពេលដែលពួកគេទាំង ១១នាក់ សម្រេចរំសាយទៅតាមផ្លូវរៀងៗខ្លួន។

ក្រុមនេះនឹងបញ្ចប់នៅថ្ងៃ ៣១ មករា ២០១៧ ខាងមុខនេះ បន្ទាប់ពីពួកគេខំសាងភាពល្បី អស់រយៈពេលជាយូរមកហើយ ក្នុងនាមតារាប្រចាំ YMC Entertainment និង CJ E&M ហើយសមាជិកទាំងអស់ ចង់ឲ្យការសម្តែងរបស់ពួកគេ ជាលើកចុងក្រោយ នេះបន្សល់ទុកអនុស្សាវរីយ៍ល្អៗ ជាមួយអ្នកគាំទ្រទាំងឡាយផងដែរ។

ការសម្តែងនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ២០ ដល់​២២ មករា ២០១៧ នៅឯ Changchoong Gymnasium ហើយចម្រៀងដែលទទួលបាន ការគាំទ្រច្រើនជាងគេមាន ដូចជាបទ «Whatta Man» និង «Very Very Very»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: 2NE1