(កូរ៉េខាងត្បូង)៖ Park Bom តារាចម្រៀងស្រីម្នាក់ ក្នុងក្រុម 2NE1 របស់ YG Entertainment បានបង្ហាញនៅលើ Instagram មួយ ដោយចង់បញ្ជាក់ថា 2NE1 អាចនឹងត្រឡប់មកជាថ្មី ជាមួយនឹងសមាជិក ដែលមានគ្នាបីនាក់ប៉ុណ្ណោះ ដែលត្រូវបានហៅថា XXL (តួលេខរ៉ូម៉ាំង)។
ក្រោយពីឃើញបែបនេះ ក្រុមអ្នកគាំទ្របានស៊ែរដំណឹងនេះភ្លាម នៅលើបណ្តាញសង្គម ដែលគេចង់ដឹងថា 2NE1 ពិតជាបង្កើតក្រុមថ្ មីដែលមានសមាជិកតារាចម្រៀងតែបីនាក់វិញឬយ៉ាងណា តែគេមិនអាចទាក់ទង ខាង YG Entertainment ដើម្បីបំភ្លឺរឿងនេះបានឡើយ។
អ្នកខ្លះយល់ថា ហេតុផលដែល 2NE1 ត្រូវរំសាយ ព្រោះតែ YG Entertainment ចង់ឲ្យអ្នកគាំទ្រ និងសមាជិករបស់ 2NE1 ចាប់ផ្តើមបរិយាកាសថ្មី បន្ទាប់ពីការចាកចេញរបស់ Minzy ព្រោះក្រុមថ្មីនេះមានតែ CL, Dara និង Park Bom ប៉ុន្តែមិនទាន់មានការបំភ្លឺណាមួយ ចេញពីខាងផលិតកម្មនៅឡើយទេ ដែលនេះគ្រាន់តែជាដំណឹងចចាមអារ៉ាមប៉ុណ្ណោះ។
បន្ទាប់ពីឃើញរូបភាពជាច្រើន ដែល Park Bom ស៊ែរ ធ្វើឲ្យអ្នកគាំទ្រ នៅតែមានចម្ងល់ចង់ដឹងថា ដំណឹងចចាមអារ៉ាមនេះជាការពិតឬយ៉ាងណា ដោយម្នាក់ៗកំពុងរង់ចាំការបកស្រាយពីខាង YG Entertainment ។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង