ព័ត៌មានកំសាន្ត ៖ ដោយសារតែប្រទេសកូរ៉េ ខាងត្បូងគឺជា ប្រទេសដែល មានឈ្មោះល្បីម្តងហើយ ម្តងទៀតចំពោះវះកាត់ កែសម្ជស្ស ហើយប្រទេសនេះកំពុងតែ ជាប់ឈ្មោះជា រាជធានី កែសម្ជស្សនៃ ទូទាំងពិភពលោក ។ ជាការពិតណាស់ មានតារាល្បីៗ ជាច្រើន ធ្វើការវះកាត់កែសម្ជស្ស ដើម្បីឲ្យខ្លួនឯង មានភាពស្រស់ស្អាតជាងមុន ដូច្នេះ ហើយបណ្តាលឲ្យមានការ វះកាត់សម្ជស្សបែបនេះ កើតមានឡើង ។
រីឯ តារាមួយចំនួនវិញបាន ការវះកាត់កែសម្ជស្ស ដោយធ្វើការចាក់ចង្កា ដោយប្រើថ្នាំ (botox) ។ ទោះបីជា តារាដែលបានធ្វើការវះកាត់តែសម្ជស្សហើយ មានមុខមាត់ស្រស់ស្អាត ជាងមុខក៍ដោយ ក៍ពួកគេនៅតែជាប់ ឈ្មោះជាអ្នកវះកាត់ កែសម្ជស្សដដែលនឹង ។ ហើយការចោតប្រកាន់ទាំងនេះ ថែមទាំងបាន ធ្វើការរាលដាលទៅដល់ តារាមួយចំនួន ដែលមិនបានធ្វើការ វះកាត់កែសម្ជស្សថែមទៀតផង ។
តារាជាច្រើន បានបដិសេធ យ៉ាងខ្លាំងថា ពួកគេមិនធ្លាប់បានទទួលយក ការវះកាត់កែសម្ជស្សណាមួយឡើយ ។ ហើយមាន ប្រជាជនជាច្រើនទៀតបាន ធ្វើការពិភាក្សា វែកញែក រកការពិត អំពីតារាមួយចំនួន ដែលរងការចោតប្រកាន់ អំពីការវះកាត់កែសម្ជស្ស នាពេលកន្លងមកថា តើពួកគេបាននិយាយ ពាក្យពិត ឬ ក៍អត់ ។
ខាងក្រោមនេះ គឺជាមតិយោបល់ ផ្ទាល់នឹង ការបង្ហោះរបស់ក្រុមអ្នកគាំទ្រមួយចំនួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo