ថៃ ៖ ទស្សនិកជនដែលធ្លាប់បានទស្សនារឿង "ភ្លើងបុណ្យ" ប្រាកដជាបានស្គាល់តារាសម្តែងទាំងពីរដួងនេះហើយគឺនាង Janie Tien Phosuwan និងស្រីស្អាតនាង Bella Ranee ។ ថ្ងៃនេះ Camnews សូមលើកយកនូវរឿងរ៉ាវខ្លះៗក្នុងជីវីតឯកជនរបស់តួស្រី ២ ដួង ក្នុងរឿង ឲ្យហ្វេនបានច្រើន ៖
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
នាង Janie Tien Phosuwan
១. តារាស្រីរូបនេះមិនមែនជាក្រមុំទៀតនោះទេ ពោលគឺនាងធ្លាប់ជួបរឿងរ៉ាវលែងលែងរួចមកហើយ ។
២. តារាស្រីរូបនេះគឺជាកូនកាត់អាមេរិច ។
៣. នាងមានបងស្រីម្នាក់ទៀតឈ្មោះថា Janis ។
៤. នាងមានមិត្តជិតដិត ២ នាក់ ដែលម្នាក់ជាតារាល្បីគឺនាង Woonsen Virithipa Pakdeeprasong និងម្នាក់ទៀតគឺនាង Nana ។
៥. តារាស្រីរូបនេះធ្លាប់លេចលឺរឿងអាស្រូវយ៉ាងច្រើនរាប់មិនអស់ តាំងពីនាងចូលប្រលូកក្នុងវិស័យសិល្បៈមក ។
នាង Bella Ranee
១. តារាស្រីរូបនេះគឺជាកូនកាត់អង់គ្លេស ។
២. រឿងដែលនាងលាក់បាំងបានជិតបំផុតគឺ មានទំនាក់ទំនងស្នេហាជាមួយនិងតារាសម្តែងដូចគ្នាគឺ លោក Weir Sukollawat ជិត ៦ ឆ្នាំទើបសម្រេចចិត្តបើកបង្ហាញទំនាកទំនងជាសាធារណៈ ។
៣. មុនពេលប្រលូកក្នុងវិស័យសិល្បៈ តារាស្រីរូបនេះត្រូវបានលោកប៉ា អោយនាងធ្វើជានារីអាកាសចរណ៍ មិនមែនតារាសម្តែងឡើយ ។
៤. រឿងចំណូលបានច្រើនភ្លាម នាង Bella ចាប់ផ្តើមនាំម្តាយចេញពីភាពក្រីក្រ ដោយទិញផ្ទះថ្មីតម្លៃរាប់លានបាត ។
៥. សព្វថ្ងៃតារាស្រីរូបនេះ មានតែម្តាយទេ ពោលគឺលោកប៉ាបានបាត់បង់ជីវីតរួចទៅហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook