CamNews

តារា 

Kim Soo Hyun និងក្រុមអ្នកគាំទ្រ ផ្តល់អង្ករ ជាង១១តោន ចែកជូន ដល់អ្នកក្រខ្សត់

កូរ៉េ៖ តារាសម្តែងរូបសង្ហា ដែលកំពុងលេចធ្លោ ក្នុងវិស័យភាពយន្តកូរ៉េ Kim Soo Hyun បានផ្តល់អង្ករ១១.១តោនដល់កងទ័ពសង្គ្រោះ នៅសេអ៊ូលផ្លាសា ដើម្បីចែកជូនអ្នកអត់ឃ្លាន ក្នុងឱកាសបុណ្យChristmas ។

ព័ត៌មានពី Allkpop បានឲ្យដឹង នៅថ្ងៃទី៣ ខែធ្នូនេះ ថាអង្ករដែលតារាសម្តែង វ័យ២៣ឆ្នាំ Kim Soo Hyun ផ្តល់ជួយអ្នកក្រីក្រនេះ ៥២០គីឡូក្រាម បានមកអ្នកគាំទ្រពីប្រទេសផ្សេងគ្នា ផ្តល់ឲ្យតារារូបនេះ មុនពេលចាក់ផ្សាយភាគបញ្ចប់រឿង 'You Who Came From The Stars' ហើយ ៧៣០គីឡូក្រាម ទៀតទទួលបាន នៅថ្ងៃខួប៧ឆ្នាំKim Soo Hyun ចាប់ផ្តើមសម្តែងនិង ៩.៨៥តោនទៀត គឺទទួលបាន ខណៈតារារូបនេះ ធ្វើសន្នសីទសារព័ត៌មានភាពយន្ត 'Producer.'។

សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១២ មក Soo Hyun និងអ្នកគាំទ្របានផ្តល់អង្ករសរុប ២០តោន ហើយសម្រាប់ជួនដល់អ្នកកី្រក្រ ដែលធ្វើទង្វើល្អនេះ ធ្វើឲ្យតារាម្តែងវ័យក្មេងរូបនេះ កាន់តែមានសន្ទុះគាំទ្រ ហើយសព្វថ្ងៃSoo Hyun ត្រូវគេដឹង ថាជាតារាសម្តែង ដែលរកចំណូលបានច្រើនបំផុតនៅកូរ៉េខាត្បូង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Kim Soo Hyun Kpop Star news Suzy Kim Miso