CamNews

តារា 

សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ ដឹកដៃគ្នា ចេញទៅកូរ៉េ នៅខែតុលា

ភ្នំពេញ៖  ថ្មីៗនេះ បើតាមប្រភព ច្បាស់ការណ៍ ចេញពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលស្និទ្ធ
នឹងតារាចម្រៀង ប្រចាំផលិតកម្ម ថោនបានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា
តារាចម្រៀងប្រុសស្រីពីរដួង របស់ផលិតកម្មថោន គឺកញ្ញា សុគន្ធ នីសា និង លោក សុគន្ធ
ថេរ៉ាយុ នឹងត្រូវដឹងដៃគ្នា ចេញទៅច្រៀង នៅប្រទេសកូរ៉េ នៅក្នុងខែតុលា ខាងមុខនេះ ។

កាលពីខែតុលា ឆ្នាំ២០១២កន្លងទៅ តារាចម្រៀងស្រគត់ស្រគំ សុគន្ធ នីសា ធា្លប់បានចេញ
ទៅច្រៀង នៅប្រទេសកូរ៉េម្តងរួចមកហើយ ជាមួយតារាចម្រៀងវ័យក្មេង នៅក្នុងផលិតកម្ម
ហនុមាណ គឺកញ្ញា ស៊ូស៊ី ។

ដោយឡែក បើតាមប្រភពដដែលខាងលើ បានបង្ហើបប្រាប់ឲ្យដឹងថា ស្រីស្រស់ សុគន្ធ នីសា
នឹងត្រូវដឹកដៃគ្នា ជាមួយលោក សុគន្ធ ថេរ៉ាយុ ទៅប្រទេសកូរ៉េ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣
ខាងមុខនេះ ដោយរួមដំណើរជាមួយសិល្បករ សិល្បការិនី មួយចំនួនទៀតដូចជា កញ្ញា សារ៉ាយ
សក្ខណា កញ្ញា ស៊ូស៊ី និងតារាចម្រៀងមួយចំនួនទៀត ។

សម្រាប់ការចេញទៅច្រៀង នៅឯប្រទេសកូរ៉េ របស់កញ្ញា សុគន្ធ នីសា និងសុគន្ធ ថេរ៉ាយុ នៅ
ពេលនេះ បើតាមប្រភពច្បាស់ការណ៍ខាងលើ បានប្រាប់បន្តថា សុគន្ធ នីសា និង សុគន្ធ ថេរ៉ាយុ
ទៅច្រៀងដើម្បីឲ្យបងប្អូនខ្មែរ ដែលរស់នៅទីនោះ ក៏ដូចជាពលករខ្មែរ ដែលពួកគេមិនបានមក
លេងស្រុកកំណើត នៅពេលភ្ជុំបិណ្ឌ ឲ្យពួកគេបានចូលរួម រាំលេងកម្សាន្តសប្បាយ ជាមួយបទ
ចម្រៀង បុរាណប្រពៃណី និងមានរយៈពេលត្រឹមតែមួយសប្តាហ៍ នឹងត្រឡប់មក ស្រុកកំណើតវិញ ។

គួរបញ្ជាក់ថា បច្ចុប្បន្នមហាជន និងស្រទាប់យុវវ័យមើលឃើញថា កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង
ប្រុសស្រីទាំងពីរដួងនេះ គឺទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជន
និងមិត្តៗយុវវ័យ ។ ជាពិសេសទៅទៀតនោះ មហាជនមើលឃើញថា នៅពេលដែលស្រីស្រស់
សុគន្ធ នីសា និងបុរសសង្ហា សុគន្ធ ថេរ៉ាយុ ឡើងច្រៀង នៅតាមការប្រគំតន្ត្រី (Concert )ម្តងៗ
គេតែងតែឃើញវត្តមា នអ្នកគាំទ្រ(Fan)របស់ពួកគេ ទៅហែរហមព្រោងព្រាត ដល់ឆាកតន្រ្តី ។

លើលពីនេះទៅទៀត គ្រាន់តែបទចម្រៀងរបស់ សុគន្ធនីសា និង សុគន្ធ ថេរ៉ាយុ ចរាចរនៅលើ
ទីផ្សារភ្លាម គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ពីស្រទាប់មិត្តៗយុវវ័យទៀតផង៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sokun nisa sokun therayu