CamNews

តារា 

ព្រីម លីហ្សា រងការព្រមាន ដែល បង្ហោះរូបថត ឱបថើប ជាមួយប្រុសស្នេហ៍

ភ្នំពេញ ៖ ក្រោយពីគេហទំព័រ LookingTODAY កាលពីថ្ងៃអាទិត្យកន្លងទៅបាន ផ្សាយរឿង តារាសម្ដែងដែល ចូលចិត្ដ ស្លៀកពាក់សិចស៊ី និងជាតារាកូនកាត់ ៣ សាសន៍ (យួន ចិន ខ្មែរ) បង្ហោះរូបថត ២ សន្លឹក ឱបថើបជា មួយប្រុសស្នេហ៍របស់ខ្លួន នៅក្នុងបណ្ដាញសង្គម អ៊ិនស្ដាក្រាម ព្រម ទាំងសរសេរពាក្យពេចន៍ ផ្អែមល្អែមផងនោះ ស្រាប់តែធ្វើឱ្យ សាច់ញាតិបុរស ដែលស្ថិត ក្នុងរូបចេញមុខមករិះគន់ និងព្រមានខ្លាំងៗ ចំពោះទង្វើបែបនេះរបស់ ព្រីម លីហ្សា ។

ដោយមិនចង់បញ្ចេញឈ្មោះ សាច់ញាតិ របស់បុរសដែលនៅក្នុងរូបថត បានប្រតិកម្ម ថា ការធ្វើបែបនេះ របស់កញ្ញា ព្រីម លីហ្សា ពិតជាជាក់ឥទ្ធិពលលើកិត្ដិយស និងមានការ ឈឺចាប់យ៉ាងពន់ពេក ចំពោះប្រពន្ធ និងកូន បុរសរូបនេះ ព្រមទាំងក្រុមគ្រួសារទាំងមូល ដូច្នេះ ចាប់ពីពេលនេះតទៅ ព្រីម លីហ្សា គួរដកខ្លួន និង បញ្ចប់ការបង្ហោះរូបថតបែប នេះតទៅទៀត ។

សាច់ញាតិបុរសខាងលើ បានរិះគន់ថា ក្នុងនាមជាស្ដ្រីខ្មែរម្នាក់ ព្រីម លីហ្សា មិន គួរធ្វើទង្វើ បែបនេះឡើយ ហើយ បើសិនជា ព្រីម លីហ្សា ត្រូវជាប្រពន្ធ ជាម្ដាយ ជា ឪពុក ជាម្ដាយក្មេក ឪពុកក្មេក របស់បុរស រូបនេះ តើមានការ ឈឺចាប់យ៉ាងណាដែល មកបង្ហាញរូបថត នៅលើបណ្ដាញសង្គម យ៉ាងដូច្នេះនោះ ។

បើទោះបីមិនមាន គម្រោងដាក់ពាក្យ បណ្ដឹងទៅតុលាការ ឬសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្ដែ សាច់ញាតិ របស់បុរស រូបនេះ បានបោះ ពាក្យសំដីឱ្យតារាសម្ដែងសិចស៊ីមួយនេះ បើ ខ្លាំងអាចចេញមុខមកតតាំងគ្នា កុំទៅ បង្ហោះរូបលើ បណ្ដាញ សង្គមយ៉ាងដូច្នេះ ដែលធ្វើឱ្យប៉ះពាល់កិត្ដិយស យ៉ាងធ្ងន់ធ្ងរ។

បើទោះបីបុរសរូបនេះ បានចាកចេញពី ផ្ទះចោលប្រពន្ធ-កូន ដោយគ្មានហេតុផល នោះ ប៉ុន្ដែ ក្រុមគ្រួសារ ទាំងមូល ពិតជាមិន ចង់ឃើញ ការបង្ហោះរូបថត នៅលើបណ្ដាញ សង្គមនេះឡើយ ដូច្នេះ ព្រីម លីហ្សា ត្រូវ បញ្ឈប់ ទង្វើបែបនេះ ក្នុងនាមជាស្ដ្រីខ្មែរ ម្នាក់ នឹងត្រូវគេទទួល ស្គាល់ជានារីមាន ប្រជាប្រិយភាព លិចធ្លោជាងគេ ប្រចាំឆ្នាំ ២០១៣ តាមរយៈ ការប្រគល់ពានរង្វាន់ អាណាចក្រតារា កាលពីពេលកន្លងទៅនេះ ៕

Photo by LookingTODAY

Photo by LookingTODAY


Tags: prim liza entertainment khmer star actress ព្រីម លីហ្សា