ព័ត៌មានកំសាន្ត ៖ MC ជនជាតិចិនម្នាក់បានប្រឈមមុខនឹង ការដេញចេញពីការងារ កាលពីពេលថ្មីៗនេះ ដោយសារតែមានភ័ស្តុតាងបញ្ជាក់ថា បានបំពានកេរ្តិ៍ខ្មាស់ តារាចម្រៀងម្នាក់ដែលមានឈ្មោះថា Seolhyun សមាជិកក្រុម AOA ពោលជាការរំលោភបំពានកេរ្តិ៍ខ្មាស់ ដែលជារឿងមិនសមរម្យ យ៉ាងហួសហេតុខ្លាំងបំផុត នៅក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗនេះ ។ លើសពីនេះទៅទៀត មានពាក្យបណ្តឹងពីប្រជាជន បន្ទាប់ពីបានឃើញរូបថត បៀតបៀនកេរ្តិ៍ខ្មាស់ខាងលើ នៅឯព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងហុងកុង (Hong Kong) ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបាន ធ្វើការរិះគន់ដោយចំហ ទៅកាន់ MC ចំពោះទង្វើរបស់គាត់ ។ ជាការពិតណាស់ ក្រុមអ្នកគាំទ្រដែលមកពី Hong Kong នឹង Taiwan បានស្នើសូមការលើកលែងទោស ជាផ្លូវការជំនួស MC សម្រាប់ការបៀតបៀនកេរ្តិ៍ខ្មាស់ តារាចម្រៀងដែលមកពីផលិតកម្ម FNC Entertainment ។ បន្ទាប់ពីបានឃើញរូបភាពដ៏ចម្រូងចម្រាស់ក្រោមប្រធានបទនេះ
ប្រជាជនកូរ៉េបានយល់ព្រមថាជាអំពើស្មោគគ្រោក ហើយក៍បានធ្វើការរិះគន់ទៅកាន់ MC ដូចគ្នាដែរ។
តោះយើងនាំគ្នាទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo