CamNews

តារា 

នាយ ក្រឹម រងការរិះគន់ ពេលបង្ហាញកាយវិការ មិនសមរម្យកន្លែង កម្សាន្តពេលរាត្រី

ភ្នំពេញ៖ ថ្មីៗនេះមានអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើនបាននាំគ្នារិះគន់ ដោយមិនសំចៃមាត់ទៅលើ តារាកំប្លែងមានឈ្មោះល្បី ចាស់វស្សា នាយក្រឹម បន្ទាប់ពីពួកគេបានឃើញ រូបថតមួយសន្លឹក ដែលបង្ហាញកាយវិការ មិនសមរម្យ យកបង្ហោះជាសាធារណៈ។

រូបថតមួយសន្លឹក ដែលមានរូប នាយ ក្រឹម អង្គុយចំកណ្តាលហើយ ស្រីស្រស់ស្អាត៤នាក់ អង្គុយចោមរោម ប្រជែងគ្នាបង្ហាញ កាយវិការសិចស៊ី លើកជើងលើកដៃ បញ្ចេញសាច់សរខ្ចីហាក់ មិនសមភ្នែកនៅក្នុង បន្ទាប់ខារ៉ាអូខេ មួយកន្លែង។ តាមរយៈរូបនេះបានធ្វើឲ្យ តារាកំប្លែងរូបនេះទទួល រងព្រនង់រិះគន់ពី មហាជនជាច្រើនខ្លាំង ដោយពួកគេលើកឡើងថា កាយវិការបែបនោះ មិនសមជាអ្នកសិល្បៈទេ ព្រោះថាអ្នកសិល្បៈ ត្រូវធ្វើជា គំរូល្អ តែបែរជា បង្ហាញរូបភាពបែបនេះ ជាសាធារណៈបង្អួត គេឯងមិនខ្លាចរអាអីបន្តិចសោះ ។

កុំឲ្យខាតពេលយូរចង់ដឹងថា រូបថតមួយសន្លឹកដែលទស្សនិកជន និងអ្នកនិយមលេង បណ្តាញទំនាក់ទំនង Facebook ធ្វើការរិះគន់យ៉ាងចាស់ដៃនោះ មានកាយវិការបែបណា ហើយសមនឹងទទួលរងការរិះគន់ ឫយ៉ាងណា តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news