(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលមួយ បានកើតទ្បើងបន្ទាប់ពីមានកូនគោចំទ្បែកកើតមកចេះហៅថា ម៉ែៗៗ និងមានមុខដូចមនុស្សទៀត។ ករណីភ្ញាក់ផ្អើលនេះបានកើតទ្បើង តាំងពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ម្ចាស់មេគោអ្នកស្រី ឃួន សាផាត អាយុ៤៩ឆ្មាំ រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា មេគោគាត់ពរពោះ៣ដងរួចមកហើយ តែមិនដឹងជាយ៉ាងម៉េចលើកនេះ កើតកូនមកមានមុខចំទ្បែក ស្រដៀងនិងមនុស្ស ហើយគ្រាន់តែកើតមកភ្លាមចេះហៅថា «ម៉ែៗ» យ៉ាងច្បាស់ ធ្វើឲ្យផ្អើលដល់អ្នកភូមិមកមើលគ្រប់ៗគ្នា និងទិញទឹកដោះគោឲ្យផឹកទៀត។ អ្នកស្រីបានបន្តទៀតថា រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ កូនគោគាត់មិនទាន់ងាប់ទេ ហើយក៏មានប្រជាពលរដ្ន មកចោមមើលកាន់តែច្រើន និងបានបន់ស្រន់សុំសេចក្តីសុខសប្បាយទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី