CamNews

តារា 

បែកធ្លាយ!! GDragon ពី Big Bang មានទ្រព្យសម្បត្តិមហាសាល ដឹងគាត់មានទ្រព្យសរុបប៉ុន្មានអត់?

ព័ត៌មានកំសាន្ត ៖ ប្រជាជនបានធ្វើការស្ទាបស្ទង់អំពី ទ្រព្យសម្បត្តិរបស់ G-Dragon ដែលជាសមាជិកក្រុមតារាចម្រៀង Big Bang បានតាមរយៈ ភូមិគ្រឹះ និងប្រាក់ចំណូលរបស់គាត់ ។ 

Big Bang គឺ មិនអាចប្រកែកបានទេថា ក្រុមរបស់ខ្លួន មានប្រជាប្រិយភាពជាងគេបំផុត នៅក្នុងវិស័យតន្ត្រី K-pop នោះ ។ នៅក្នុងសមាជិកទាំង ៥នាក់ របស់ក្រុម BIG BANG នោះគឺ G-Dragon ត្រូវបានគេរំពឹង ជាសមាជិកមួយរូបដែល រកប្រាក់បានច្រើនជាងគេបំផុត តាមរយៈ ការរកប្រាក់ចំណូល ផ្សេងទៀតរបស់គាត់ ក្រៅពីផ្នែកមួយនៃក្រុម BIG BANG ។ ដូច្នេះ តើអ្នកដឹងទេថា តើ G-Dragon មានប្រាក់សរុបចំនួនប៉ុន្មាន ? 



ពាក់ព័ន្ធទៅនឹង ការបង្ហោះនៅលើ គេហទំព័ររបស់ Pann ប្រជាជនបានពិភាក្សាគ្នាអំពី ចំនួនប្រាក់មហាសាលដែល G-Dragon មាន ។


ដោយយោងតាមអត្ថបទខាងលើដែលមានចំណងជើងថា G-Dragon’s Properties ។​ ហើយនៅខាងក្រោមនេះគឺជា ការបកប្រែដោយផ្ទាល់ នៃការបង្ហោះ និងមតិយោបល់ ដូចខាងក្រោម។

អចលនទ្រព្យនៅ Galleria  ប្រហែលជា  ៣.០៣០.០០០.០០០ Won ( ២,៦ លានដុល្លារ )

អចលនទ្រព្យនៅ Bucheon  ប្រហែលជា ១.០០០.០០០.០០០ Won ( ៨៥៧ ដុល្លារអាមេរិក )

ការរកប្រាក់ចំណូល តាមរយៈការនិពន្ធ ប្រមាណជា ៨០០.០០០០.០០០ មួយឆ្នាំ ( ៦៨៦ ,០០០ ដុល្លារអាមេរិក )

Xi ដែលលោករស់នៅមានតម្លៃ ១.៣០០.០០០.០០០ won (​ ១, ១ លានដុល្លារ )

ការរកប្រាក់ចំណូល តាមរយៈ តន្ត្រីនិង សកម្មភាពផ្សេងទៀត សរុបជាង ១០,០០០,០០០,០០០ ( ៨,៥ លានដុល្លារ) 

ជាទូទៅប្រមាណជា ១៥.០០០.០០០.០០០won ។ (ដុល្លារអាមេរិក ១២,៨ លាន ដុល្លោរ) ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: G-Dragon BIG BANG Seoul South korea Kpop