CamNews

កំសាន្ត 

ចន អេឡិចហ្សូរ៉ា រាង​ចាល​នឹង​រឿង​ស្នេហា ក្រោយ​ប៉ះ​ជា​មួយ​នារី​បរទេស

ភ្នំពេញ៖ ក្រោយពីផ្តាច់ទំនាក់ទំនង ស្នេហ៍ជាលើកទីបី ជាមួយនារីជា ជនជាតិបរទេស កំពុងរស់នៅស្រុកខ្មែរនោះបាន ធ្វើឱ្យតារាសម្តែងនិងជាពិធីករ ប្រុសរាងសង្ហា លោក ចន អេឡិចហ្សូរ៉ា សម្រេចចិត្តចេញមុខ ប្រកាសជាសាធារណៈ ដើម្បី ឱ្យមហាជនបានដឹងថា ពេលនេះ លោកពុំត្រូវការមានស្នេហា ជាមួយនារីណាម្នាក់ទៀតនោះឡើយ ។ ខណៈ ស្នេហាមុនៗនេះ តែងធ្វើឱ្យលោកគ្មានភាពជឿជាក់ លើភាពស្មោះត្រង់ របស់ពួកគេ ។

តារាសម្តែងសម្តីផ្អែម លោក ចន អេឡិចហ្សូរ៉ា កាលពីថ្មីៗកន្លងមកនេះ ត្រូវបានមហាជនបាន ស្គាល់និងដឹងស្ទើរគ្រប់ គ្នាថា លោកគឺជាតារាប្រុសមួយដួង ដែលសម្បូរទៅដោយមន្តស្នេហ៍ និងតែងផ្លាស់ប្តូររសជាតិស្នេហា ជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវការភ្លក្សរសជាតិស្នេហ៍ ជាមួយនារីបរទេសខុសជាតិ សាសន៍ទៀត ផង ។

តារាសម្តែងក្តោបក្តាប់ បានឱកាសសិល្បៈច្រើន តាមរយៈការថតសម្តែង ធ្វើជាពិធីករ និងដើរបង្ហាញម៉ូដ លោក អេឡិច ហ្សូរ៉ា មុននេះបន្តិច បានបែកធ្លាយដំណឹង ពីការបែកបាក់សម្ព័ន្ធភាពស្នេហាទី៣ជាមួយនារីបរទេសមកថា ជីវិតស្នេហា ខុសជាតិសាសន៍រវាងលោក ចន អេឡិច ហ្សូរ៉ា ជាមួយនារីជនជាតិបារាំង ដែលបានទាក់ទងគ្នាអស់រយៈពេលប្រមាណ ជា១ឆ្នាំមកនោះ ឥឡូវបានប្រែក្លាយ ទៅជារឿងបែកបាក់គ្នាវិញហើយ។ ប៉ុន្តែមុននេះ លោកចេញមុខបដិសេធថា ពុំមែន ជាការពិតនោះឡើយ ។

ផ្ទុយពីការពិត ថ្មីៗនេះ មានប្រភពច្បាស់ការ បានប្រាប់គេហទំព័រ LookingTODAY ថាតារាសម្តែងលោក ចន អេឡិច ហ្សូរ៉ា ពិតជាបានបែកបាក់ស្នេហ៍ ជាមួយសង្សារទី៣នារីជនជាតិបានរាំងច្បាស់ណាស់ ព្រោះអីកន្លងមកនេះ អ្នកទាំងពីរ បានផ្តាច់ការទាក់ទងគ្នា ទៅហើយ

ប្រភពពីអ្នកសិល្បៈ និយាយក្នុងល័ក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ភាពផ្អែមល្ហែមរវាងពួកគេទាំងពីរ ធ្លាប់ មានពីមុនៗមកនោះ បច្ចុប្បន្នបានប្រែក្លាយ ទៅជារឿងធម្មតាវិញ ហើយដោយការអស់និស្ស័យស្នេហ៍ បូករួមនិង ភាព នឿយណាយ ពីចំណងស្នេហ៍បែរទៅជាមិត្តភាពរាប់អានគ្នា លក្ខណៈធម្មតា ។ ជាមួយគ្នានោះ រាល់ការដើរកំសាន្ត ឬ ចូលរួមកម្មវិធីផ្សេងៗ គេសង្កេតឃើញថា លោក អេឡិច ហ្សូរ៉ា ពុំដែលបណ្តើរដឹកដៃ នារីសង្សាបរទេសម្នាក់ នេះទៅ ជាមួយគ្នា ដូចពេលមុនៗ នោះឡើយ ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៥នេះ តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា បាននិយាយដោយទទួលស្គាល់ថា លោកពិតជាបានផ្តាច់ ទំនងទំនងស្នេហា ជាមួយគូរស្នេហ៍ថ្មី នារីជន ជាតិបរទេសមែន តែអ្នកទាំងពីរ គឺនៅតែរាប់អានគ្នាជាធម្មតា ។

លោក អេឡិច ហ្សូរ៉ា បាននិយាយបន្តទៀតថា«បាទ និយាយទៅខ្ញុំបែកគ្នាជាមួយគាត់ (សង្សាបរទេស) ហើយឥឡូវ យើងធ្វើជាមិត្តភក្តិ និងគ្នាវិញ ហើយក៏អត់អន់ចិត្តពីគ្នារៀងខ្លួនដែរ បញ្ហាហ្នឹងគឺព្រមព្រៀងគ្នាទៅវិញទៅមក ។

រហូតមកដល់ពេលនេះខ្ញុំនឹងគាត់បានបែកគ្នា៤ខែមកហើយ ។ តែដំបូងឡើយខ្ញុំគិតថា បែកគ្នាស្ងាត់ៗ តែឥឡូវឈប់ លាក់ទៀត ហើយ ព្រោះយើងបែកគ្នាដោយចិត្តរៀងៗខ្លួន (សើច) គេអស់ចិត្តយើងអស់ចិត្ត » ។

តារាប្រុសលោក អេឡិច ហ្សូរ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកសុំឈប់គិតពីរឿងស្នេហា នេះទៀតហើយ ព្រោះចង់ យកឱកាសនេះគិតពីរឿងការងារ សិល្បៈឱ្យបានច្រើន ហើយក៏លែងចង់គិតពីរឿងមានស្នេហានេះទៀតដែរ ។

ម្យ៉ាងចង់យកពេលវេលានេះ នៅក្បែរទស្សនិកជនអ្នកគាំទ្រឱ្យបានច្រើនៗល្អជាង ។ លោកបានបន្ថែម ថា «តាមខ្ញុំគិត ចង់ធ្វើការងារសិល្បៈ ឱ្យបានច្រើន និងខ្លាំងជាងនេះទៅទៀត ហើយក៏ឈប់រវីរវល់និងរឿងស្នេហានេះដែរ ព្រោះអីវាអត់ ប្រយោជន៍ នៅពេលយើងមានលុយ ទើបមានស្នេហាស្មោះស្ម័គ្រ ដូចគេនិយាយ ថា No money No honey» ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Cambodia Jonh Elexura