CamNews

តារា 

តារាចម្រៀង សុគន្ធ នីសា ទម្លាយរឿងមួយរបស់ ម៉ាក់ ឈិត សុវណ្ណបញ្ញា ក្រោយ....

ព័ត៌មានកំសាន្ត ៖ កំពូលតារាចម្រៀងល្បីដែលទើបតែវិលចូលទ្រនំចាស់ កញ្ញា សុគន្ធនីសា រន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពីបានដឹងថា លោក ម៉ា សេរី បានទទួលមរណភាពហើយ នៅវេលាម៉ោង៥:៥៤នាទី ទៀបព្រឹកថ្ងៃទី៨ ខែកុម្ភ:ឆ្នាំ២០១៧នេះ ដោយរោគគាពាធ នៅមន្ទីរពេទ្យរុស្ស៊ី ។

នេះបើតាមការបញ្ជាក់របស់ពិធីករទូរទស្សន៍ CTN ដែលបានប្រកាស ប្រាប់ប្រិយមិត្ត នៅតាមកញ្ចក់ទូរទស្សន៍ នាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ។ នៅក្នុងនោះដែរយើងក៏បានឃើញថា ម្ចាស់បទ "នឹកគេពេកតិចខ្ញុំឆ្កួតទៅ" កញ្ញា សុគន្ធនីសា ក៏បានចូលរួមរំលែកទុក្ខនៅក្នុងពិធីបុណ្យដោយផ្ទាល់ទៀតផង ។ 

ដោយយោងតាមរូបថតនិងចំណងជើងដែលតារាចម្រៀង សុគន្ធ នីសា បានបង្ហោះនៅលើគណនី instagram ផ្ទាល់របស់នាងបានឲ្យដឹងថា "ថ្ងៃនេះទើបត្រលប់មកពីពិធីបុណ្យសពលោកពូម៉ាសេរី នាងខ្ញុំពិតជាសោកស្តាយ និងតក់ស្លុតចំពោះការបាត់បង់មនុស្សដ៏ល្អ និងគួរអោយគោរពដូចជាលោកពូ លោកពូ ម៉ាសេរី បានលាចាកលោកកាលពីព្រឹកមិញនេះដោយរោគាពាធ គឺជម្ងឺមហារីក ហើយនាងខ្ញុំក៏សូមអោយបងប្អូនគ្រប់រូបមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះសុខភាពខ្លួនឯង ព្រោះជម្ងឺមហារីកនេះពិតជាកាចសាហាវណាស់ វាបានឆក់យកជីវិតមនុស្សជាច្រើន ហើយនាងខ្ញុំបានជួបប្រទះការបាត់បង់មនុស្សដ៏គួរអោយគោរពជុំវិញខ្លួនច្រើននាក់មកហើយដោយសារជម្ងឺនេះ ដូចជាម្តាយរបស់ កញ្ញា ឈិតសុវណ្ណបញ្ញា និងលោកជុំប៊ុនធឿនជាដើម នាងខ្ញុំសូមអោយបងប្អូនថែរក្សាសុខភាពខ្លួន និងធ្វើការពិនិត្យសុខភាពអោយបានទៀងទាត់ ទើបអាចព្យាបាលបានទាន់ពេលវេលា" ។ ដោយយោងតាមការលើកឡើងខាងនេះ ម្តាយរបស់តារាចម្រៀង ឈិតសុវណ្ណបញ្ញា ក៏ធ្លាប់បានឆ្លងកាត់ជម្ងឺដ៏កាចសាហាវមួយនេះដែរ ។ តារាចម្រៀង សុគន្ធ នីសា ទម្លាយរឿងមួយរបស់ ម៉ាក់ ឈិត សុវណ្ណបញ្ញា ក្រោយដែលធ្លាប់ជួបជាមួយនិងជម្ងឺមួយនេះ ក្រោយពីរូបនាងបានចូលរួមនៅក្នុងពិធីបុណ្យសព្វរបស់លោក ម៉ា សេរី ដែលជាអ្នកធ្លាប់និពន្ធបទចម្រៀងឲ្យនាងច្រៀង កាលពីប៉ុន្មានឆ្នាំមុនផងដែរ ។ 

រំលឹកឡើងវិញឲ្យដឹងថា សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះសុខភាព ឲ្យបានច្រើន ព្រោះជម្ងឺខ្លះអាចឆក់យកអាយុជីវិតភ្លាមៗ ដោយមិនចាំបាច់ចំណាយពេលយូរនោះឡើយ ប្រសិនបើយើងធ្វេសប្រហែស ៕

-ចុចអាន ៖ ខ្លោចផ្សា!! លោក ម៉ា សេរី ទទួលមរណភាពបាត់ទៅហើយ នៅម៉ោងជិត៦ព្រឹកនេះ

 







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Sokun nisa Ma srery