CamNews

តារា 

Kim Kardashian ចង់លែងលះជាមួយប្ដី ឱ្យបានមុនពេល សម្រាលកូន

នាង Kim Kardashian គ្មានគំរោងក្នុងការរៀបការជាមួយមិត្តប្រុសនោះទេទោះបីជាពួកគេកំពុង
តែមានកូនជាមួយគ្នាក៏ដោយ ប៉ុន្តែអ្វីដែលនាងចង់បានបំផុតនោះគឺការលែងលះរវាងនាងនិងប្ដី
នាងគឺ Kris Humphries អាចនឹងធ្វើទៅនាពេឆាប់ៗ។

នាង Kim Kardashian និង Kris Humphries បានរៀបការមកប៉ុន្មានឆ្នាំមកហើយក្នុងនោះស្នេហា
របស់គេបានបែកបាក់ដោយគ្មានមូលហេតុ ទើបគេបានចាប់យក Kanye West ក្រោយពេលបែក
បាក់ស្នេហាជាមួយ Kris តែប្ដីប្រពន្ធមួយគូនេះមិនទាន់លះលែងគ្នាដាច់ស្រេចនោះទេ និយាយ
ទៅគឺការលះលែងរបស់អ្នកទាំង ២ គឺត្រូវបានពន្យារពេលជាង ១ ឆ្នាំមកហើយ។

Kim បានប្រាប់ TMZ ឱ្យដឹងថានាងចង់បានការលែងលះនេះដាច់ស្រេចមុនពេលដែលកូនប្រុស
របស់នាងប្រសូត ហើយរឿងរៀបការជាមួយ Kanye គឺអាចទុកមួយឡែកសិន៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: kim kardashain sexy dress picture star