CamNews

តារា 

នាង Pattie ungsumalynn និងសង្សារកាន់តែល្បីឈ្មោះខ្លាំងក្រោយ បែកធ្លាយទំនាក់ទំនងស្នេហាដែលស្រលាញ់គ្នាពេក

តារាថៃ ៖ តារាសម្តែងស្រីរាងតូចច្រឡឹង នាង Pattie ungsumalynn និងមិត្តប្រុសរូបសង្ហាដែលមានអាជីពជាតារាសម្តែងដូចគ្នាគ្រាន់តែពុំសូវល្បីឡើយ ពេលនេះស្រាប់តែទទួលបានប្រជាប្រិយភាពខ្លាំងហួសពីការរំពឹងទុកក្រោយបែកធ្លាយទំនាក់ទំនងស្នេហាដ៏យូរអង្វែងរបស់ពួកគេទាំង ២​ ។ 

កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូបានបង្អួតស្នេហាផ្អែមល្អែមរបស់ពួកគេឲ្យមហាជនបានដឹង មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំង បង្កើតវីដេអូច្រៀងរួមគ្នាបង្ហោះនៅលើបណ្តាញសង្គម Facebook និង Instagram ថែមទៀតផង ។ 

នាង Pattie ungsumalynn បានបញ្ជាក់ប្រាប់ប្រពន្ធ័ផ្សព្វផ្សាយថា​ នាងនិងគូសង្សារបានស្រលាញ់គ្នាអស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ដូច្នេះទើបសម្រេចចិត្តចេញមុខមាត់បែបនេះ ព្រោះគិតថា យល់គ្នាក៏បានច្រើនដែរ ៕









ប្រែសម្រួល​ ៖ គន្ធា


ប្រភព​ ៖ sanook