CamNews

តារា 

តារាល្បីមួយគូនេះ ផ្អែមល្អែមជាមួយគ្នាមិនចាញ់ Mark prin និង Kimberly ទេ ប៉ុន្តែបែរជា.....

ព័ត៌មានកំសាន្ត ៖ ក្រោយពីទំនាក់ទំនងស្នេហាបើកចំហរ ក្បែរ ៦ ទៅ ៧ ឆ្នាំ តារាសម្តែងស្រីរាងតូចច្រឡឹង នាង​ pattie ungsumalynn និងតារាសម្តែងតួកំប្លុកកំប្លែង លោក Dan worrawech danuwong អ្នកទាំងពីរកំពុងតែពង្រីកចំណងស្នេហ៍ឲ្យបានកាន់តែយូរ ប៉ុន្តែហាក់បីដូចជាមិនឃើញនិយាយរឿងរៀបការនោះទេ ដោយសារតែគិតថា មិនទាន់ដល់ពេលវេលាដែលសមរម្យ ។ 

បើយើងងាកមកចាប់អារម្មណ៍ជាមួយនិងស្ទាយថ្មីរបស់នាង pattie ungsumalynn ក្នុងឆ្នាំថ្មីវិញ ហាក់បីដូចជាប្លែកណាស់ ហើយស្រស់ស្អាតថែមទៀតផង ។ រីឯលោក​ Dan worrawech danuwong​ វិញក៏បង្អួតម៉ូដសក់ថ្មីដូចគ្នា​ ហើយក៏ថតរូបបង្ហោះរូបនៅលើគណនីរបស់លោកផ្ទាល់ជាមួយនិងសង្សារបណ្តូលចិត្តរបស់លោក ។ អ្នកទាំង ២ ត្រូវបានមហាជនឃើញថា ផ្អែមល្អែមជាមួយគ្នាមិនចាញ់គូស្នេហ៍នាង Kimberly, Mark prin, Yaya និង Nadech នោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ចូលឆ្នាំថ្មីក្រុមអ្នកគាំទ្ររបស់តារាថៃទាំង ២ ដួងនេះ សង្ឃឹមថា ពួកគេនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ៕












ប្រែសម្រួល គន្ធា


ប្រភព ៖ sanook


Tags: pattie ungsumalynn Kang Vorakorn Dan worrawech danuwong