CamNews

តារា 

តើបុរសសង្ហានិងស្រីស្អាតម្នាក់នេះ ត្រូវជាអ្វីនឹងគ្នា?

តារាថៃ ៖ មានមនុស្សមួយចំនួនធំប្រហែលជាមិនទាន់បានស្គាល់ច្បាស់នៅឡើយទេថា បុរសសង្ហាជាមួយនិងស្រីស្រស់ម្នាក់នេះ​ ត្រូវជាអ្វីនឹងគ្នា មកពីណា ជាអ្នកណា មានឈ្មោះអី នៅឡើយទេ ប៉ុន្តែពេលនេះ Camnews នឹងបង្ហើបប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងថា ពួកគេទាំងជាអ្នកណា មកពីណា ហើយអ្វីដែលសំខាន់នោះគឺត្រូវជាអ្វីនឹងគ្នា​ ។ 

ដោយយោងតាមប្រភពច្បាស់លាស់របស់គេហទំព័ររបស់ប្រទេសថៃបានឲ្យដឹងថា អ្នកទាំង ២ គឺជាជនជាតិថៃដូចគ្នា ហើយត្រូវជាសង្សារនឹងគ្នាក្នុងរឿង Torfun&Mavin ដែលជាសាច់រឿងដែលពោរពេញទៅដោយការអប់រំសម្រាប់ការសិក្សា ជិវិតរស់នៅ និងលាយឡំជាមួយនិងស្នេហាដែលពោរពេញទៅឩបសគ្គរវាងអ្នកទាំង ២​ ថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Pattie ungsumalynn ដែលសម្តែងនៅក្នុងរឿង (Torfun&Mavin) មានឈ្មោះថា Torfun​ រីឯបុរសសង្ហា លោក Kang Vorakorn ដែលជាតារាចម្រៀងផង និងជាសម្តែងផងក៏មានវត្តមានជាតួឯកប្រុសនៅក្នុងរឿងនេះដូចគ្នា ហើយគាត់មានឈ្មោះថា Mavin ។ ហើយបើនិយាយឲ្យចំទៅ នាង Pattie ungsumalynn និងលោក Kang Vorakorn ក៏ត្រូវបានមហាជនជាច្រើនទទួលស្គាល់នូវស្នាដៃសម្តែងរបស់អ្នកទាំងយ៉ាងខ្លាំង​ រហូតមានក្រុមអ្នកគាំទ្រចង់ឲ្យអ្នកទាំង ២ ក្លាយជាគូស្នេហ៍ពិតប្រាកដថែមទៀតផង ប៉ុន្តែមិនអាចទៅរួចទេព្រោះ នាង Pattie មានមិត្តប្រុសរួចទៅហើយ ៕

-ចុចអាន ៖ តារាស្រីល្បីៗ ៣ ដួងដែលមានរាងតូចច្រឡឹង ហើយចូលចិត្តតែងខ្លួនបែបសិចសុីបំផុត

-ចុចអាន ៖ នាង Ploy រងការរិះគន់យ៉ាងចាស់ដៃ ក្រោយបង្ហោះរូបសិចសុី ក្នុងឈុតអាវក្នុង ទាំងមិនមើលសម្បុរស្បែកខ្លួនឯង!











ដោយ ៖ គន្ធា


Tags: pattie ungsumalynn Kang Vorakorn