កូរ៉េ ៖ គូស្នេហ៍សំណព្វចិត្តរបស់ហ្វេន K-Pop បានធ្វើឲ្យការបង្ហាញខ្លួនរបស់ពួកគេកាន់តែពិសេសនៅព្រលានយន្តហោះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបារាំង ។
នាង HyunA និង E’Dawn ត្រូវបានគេដឹងថា កំពុងតែរស់នៅជាមួយនិងជីវីតស្រណុកសុខស្រួល បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយនិងផលិតកម្ម Cube Entertainment ។
សង្សារដ៏ផ្អែមល្អែមមួយគូនេះបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាមួយគ្នា ព្រមទាំងបង្ហាញមុខនៅព្រលានយន្តហោះ Incheon International Airport មើលទៅមានក្តីសុខណាស់ ។
ប្រភពដដែលបានបន្តទៀតថា នាង HyunA និង E’Dawn បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីថតរូប (photoshoot) ប៉ុន្តែមិនមានប្រភពណាមួយដែលបញ្ជាក់ប្រាប់ថា ក្រុមទស្សនាវដ្តី ឬក្រុមហ៊ុនណាជាអ្នកជួលនោះទេ ។
គួរបញ្ជាក់ឲ្យដឹងថា HyunA និងគូស្នេហ៍ស្រលាញ់គ្នាចេញមុខចេញមាត់ពេក ឥលូវកាន់តែរកលុយបានច្រើនជាងមុន ព្រោះត្រូវរួមការងារជាមួយគ្នាជាគូច្រើន ៕
-ចុចអាន ៖ HyunA ភ្លាមៗនេះស្រាប់តែទម្លាយរូបថតរបស់ខ្លួនជាមួយមិត្តប្រុសជាច្រើនសន្លឹក
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo