CamNews

តារា 

ស្អីគេ!! នាង Kimberly ពិតជាមានប្អូនប្រុសបង្កើតសង្ហាដល់ម្លឹង?

ព័ត៌មានកំសាន្ត ៖ បុរសសង្ហា លោក Daniel Thomas ហៅ Mr Den  ត្រូវបានប្រភពអ្នកសារព័ត៌មានមួយចំនួន បានឲ្យដឹងថា លោកគឺជាប្អូនប្រុសបង្កើតជាមួយនិង នាង Kimberly ដែលជាតារាសម្តែងស្រីដែលកំពុងតែល្បីឈ្មោះខ្លាំងប្រចាំប្រទេសថៃ ។

រីឯនៅក្នុងចំណោម នាង Kimberly និងប្អូនប្រុសរូបសង្ហាគឺលោក លោក Daniel Thomas ហៅ Mr Den គឺមាននារីម្នាក់ទៀតដែលត្រូវបានគេដឹងថា ជាសាច់ញិតរបស់នាង Kimberly ដូចគ្នាម្នាក់ដែរ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័ររបស់គណនី Instagram របស់ប្អូនប្រុស Daniel Thomas បានឲ្យដឹងថា មានមតិភាគច្រើនបាននិយាយថា គាត់ពិតជាប្អូនប្រុសរបស់នាង Kimberly ពិតមែនព្រោះថា គ្រប់សកម្មភាព និងរូបថតជាច្រើនសន្លឹក ដែលលោក Daniel Thomas បានបង្ហោះជាមួយនិង តារាស្រី Kimberly​ ហាក់បីដូចជាមានភាពស្និទ្ធិសា្នលដូចជា គ្រួសារតែមួយយ៉ាងចឹង ។

ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ រឿងទាំងអស់នេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ព្រោះនៅមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ ដែលអាចបញ្ជាក់ឲ្យបានគ្រប់គ្រាន់ថា អ្នកទាំង ២ នាក់នេះគឺជា បងស្រី និងប្អូនប្រុស បង្កើតរបស់នាង Kimberly នៅឡើយទេ ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly