CamNews

តារា 

ស្រីស្អាតតួស្រីក្នុងរឿង The Avengers ប្រកាសភ្ជាប់ពាក្យហើយ

ទស្សនិកជនដែលធ្លាប់បានទស្សនារឿងកុនខ្នាតធំ The Avengers ប្រហែលជាធ្លាប់បានស្គាល់
តួស្រី Black Widow ហើយដែលសំដែងដោយតារាស្រី សិចស៊ី Scarlett Johansson ។ ថ្មីៗនេះ
តារាស្រីសិចស៊ីម្នាក់នេះ ត្រូវបានលេចលឺពាក្យចចាមអារ៉ាម មកថា នាងមានមិត្តប្រុសហើយក៏
បានភា្ជប់រួចហើយដែរ តែវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។



មកដល់ថ្ងៃនេះ ពាក្យចចាមអារ៉ាមនោះ ក៏ក្លាយជាពិតដោយអ្នកតំណាង របស់អ្នកទាំង ២ បាន
ចេញមុខមកប្រកាសតែម្តង ។ អ្វីដែលគេច្បាស់ជាងគេនោះ គឺអ្នកទាំង ២ ត្រូវបានគេប្រទះឃើញ
ថាបណ្តើរគ្នាចូលក្នុងកម្មវិធី Venice Film Festival ដើម្បីសម្ភោធរឿងថ្មីរបស់នាង ដែលមានឈ្មោះ
ថា " Under The Skin " ។ អ្វីដែលគេកត់សំគាល់ជាងគេនោះ គឺគេបានឃើញ Scarlett Johansoon
ពាក់ចិញ្ចៀនភ្ជាប់ពាក្យ យ៉ាងប្រណិតដែលគេស្គាល់ថាវាឈ្មោះ Deco ។

Stunning: At a photo call for her new movie Under The Skin on Tuesday, the stunning star flashed her engagement ring from her French beau

Scarlett និង Romain ប្រាប់ថាពួកគេ មិនទាន់ជ្រើសរើសថ្ងៃរៀបការនៅឡើយទេ តែបើពួកគេមាន
គំរោងរៀបការ នោះពួកគេនឹងប្រាប់ដល់អ្នកទាំងអស់គ្នា អោយបានដឹង​ ៕

 


ដោយ ៖ លីលី
ប្រភព ៖ justjared 


Tags: scarlett johansson black widow the avengers movie star entertainment hollywood actor actress