CamNews

តារា 

សុខ សោម៉ាវត្តី បង្ហោះវីដេអូថ្មីជូនពរថ្ងៃខួបកំណើត លី វ៉ាហេទ កាន់តែផ្អែមម៉ង (វីដេអូ)

កំសាន្ត ៖ តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី និងកីឡាកររូបសង្ហា ព្រមទាំងជាដៃគូសម្តែងរឿងថ្មីគឺ លោក លី វ៉ាហេទ បានធ្វើឲ្យ Fans ភ្ញាក់ផ្អើលជាថ្មីម្តងទៀត ក្រោយបង្ហោះវីដេអូថ្មីជូនពរថ្ងៃខួបកំណើត លី វ៉ាហេទ កាន់តែផ្អែមម៉ង ។ 


នៅក្នុងនោះផងដែរ តួស្រីកំប្លុកកំប្លែង អ្នកនាង សុខ សោម៉ាវត្តី ក៏បានភ្ជាប់មកជាមួយនិងចំណងជើងជាមួយនិងវីដេអូថា "មើល10ដងសើចទាំង10ដង មោះមោះមកមើល Footballer ច្រៀងម្ដងថាអាក្រក់ស្ដាប់ប៉ុនណ្ណា ច្រៀងកន្លះបទដូរតុងចង់700តុង នេះជា video កាដូខួបកំនើតណា Dear bro ... សន្យាគ្នាសិនថាលេងកុំខឹងហាហាហា" ។ 


គួរបញ្ជាក់ឲ្យដឹងថា អ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាស្រីជួរមុខរូបនេះ កាន់តែប្រកែកជាមួយនិងមហាជនអំពើទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយនិង លី វ៉ាហេទ កាន់តែធ្វើឲ្យកើតចិត្តសង្ស័យកាន់តែខ្លាំង ព្រោះពាក្យសម្តីដែលថាអ្នកទាំងពីរគ្រាន់តែតារាសម្តែងជាមួយនិងគ្នា វាហាក់បីជាមិនដូចជាមួយនិងកាយវិការផ្អែមល្អែមប្រចាំថ្ងៃទាល់តែសោះ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Soksomavatey


Tags: Sok somavatey Ly Vahed