ថៃ ៖ ថ្មីៗនេះមានប្រភពផ្លូវការមួយរបស់ប្រទេសថៃបានទម្លាយរឿងរ៉ាវរបស់នាង Bella ranee ដែលធ្លាប់ធ្វើការងារក្រៅម៉ោងនៅក្នុងហាងការ៉េមមួយ ។
តារាសម្តែងស្រីវ័យ ២៧ ឆ្នាំរូបនេះនិយាយថា នាងមិនដឹងទេថា អ្នកណាជាអ្នកលួចថតរូបនោះ តែនាងក៏សុំអរគុណផងដែរ ដែលបានថតរូបរបស់នាងកាលនោះ ។ ក្នុងនោះផងដែរ មិត្តស្រីលោក Weir Sukollawat បានសារភាពថា នាងពិតបានបម្រើការងារក្រៅម៉ោងមួយនៅហាងការ៉េមពិតមែន ខណៈពេលវិស្សមកាល ដើម្បីទទួលបាននូវបទពិសោធន៍ ហើយពេលនោះនាងទើបតែរៀនថ្នាក់ទី ១២ នោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានបន្ថែមទៀតថា កាលនោះគ្រួសាររបស់នាងកំពុងតែខ្វះខាតខាងផ្នែកហរិញ្ញវត្ថុផងដែរ ។
គួរបញ្ជាក់ឲ្យដឹងថា រឿងថ្មីៗនិងប្លែកៗអំពីតារាថៃរូបនេះ ត្រូវបានបែកធ្លាយស្ទើររៀងរាល់ថ្ងៃ នៅពេលដែលតួស្រីក្នុងរឿង "បុព្វេសន្និវាស" ចាប់ផ្តើមទទួលការគាំទ្រយ៉ាងខ្លាំងឡើងៗ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook