CamNews

ព័ត៌មានជាតិ 

ស្លាប់ភ្លាមៗ ទាំង៣នាក់ ក្រោយជិះម៉ូតូ ទៅបុក រថយន្តកុងតឺន័រ

កំពង់ស្ពឺ ៖ មនុស្ស ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុយ៉ាង
អាណោចអាធម្ម ក្នុងថ្លុកឈាម បន្ទាប់ពីពួកគេបានបើកម៉ូតូ លឿនហួស កំណត់ រួចជ្រុល
ទៅបុក រថយន្តកុងតឺន័រ ពេញមួយទំហឹងស្លាប់ ទាំងអស់គ្នាតែម្តង ។

យោងតាមគេហទំព័រ អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់
ចរាចគួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៣  ស្ថិតលើ
កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច ភូមិរំលោងព្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន
ខេត្ដកំពង់ស្ពឺ ។ ជនរងគ្រោះ៣នាក់ ដែលស្លាប់បាត់បង់ជីវិត មានគ្នា៣ នាក់ ជិះម៉ូតូមួយ
គ្រឿងម៉ាកហុងដា សេ១២៥ ពាក់ ស្លាកលេខ កំពង់ស្ពឺ 1B-2372 ។ ចំណែករថយន្តម៉ាក
អ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខ ព្រះសីហនុ 4A- 0164 អ្នកបើកបរមិនស្គាល់ឈ្មោះបានរត់
គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។

មន្ត្រីកងរាជអាវុធហត្ថ ក្រុងច្បារមន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែល
ជិះម៉ូតូបុកឡានស្លាប់នោះទី១ឈ្មោះ ស៊ិន វ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មានទី លំនៅ
ភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ និង ២នាក់ទៀតមិនទាន់
ស្គាល់អត្តសញ្ញាណច្បាប់លាស់នៅឡើយទេ ។

សាក្សីឃើញហេតុ ការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេ
បានឃើញម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅមានជិះគ្នាចំនួន៣នាក់ ធ្វើដំណើរ មកពីទិស
ខាងលិចឆ្ពោះទៅកើត លុះចំណុចកើតហេតុ បានបើកវ៉ារថយន្ត បែនមួយគ្រឿង រួចក៍
ជ្រុលបុក ជាមួយរថយន្ត កុងតឺន័រ ពីមុខទាំងកំរោល បណ្តាល ឱ្យអ្នកជិះម៉ូតូទាំង៣នាក់
ស្លាប់រដូករណែលពេញផ្លូវជាតិ ។ ប្រភពបន្តថា ក្រោយពេលកើតហេតុសាកសព ត្រូវ
បានបានក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានធ្វើការវាស់វែង ហើយបានប្រមូលវត្ថុតាង
ក្នុងករណីគ្រោះថ្នាក់ចរាចខាងលើ យកទៅរក្សាសារទុក នៅការិយាល័យចរាចផ្លូវគោកខេត្ត
ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ ៕

ផ្តល់សិទិ្ធដោយ៖ ដើមអម្ពិល


Tags: national news