CamNews

ព័ត៌មានជាតិ 

អ្នកដឹកនាំថត និងសម្តែងប្រចាំផលិតកម្មហង្សមាស ជួបទុក្ខធំម្តាយដាច់សរសៃឈាមខួរក្បាល ខ្វះថវិកាព្យាបាល

(ភ្នំពេញ)៖ អ្នកដឹកនាំថត និងសម្តែងប្រចាំផលិតកម្មហង្សមាស លោក ជួន សុវណ្ណវាសនា បានជួបទុក្ខក្រៀមក្រំ ដោយម្តាយបង្កើត របស់ខ្លួនដាច់សរសៃឈាមខួរក្បាល ត្រូវបានដឹកយកទៅសង្រ្គោះនៅប្រទេសវៀតណាម។ ជាមួយនឹងទុក្ខក្រៀមក្រំ លោក ជួន សុវណ្ណវាសនា ក៏កំពុងជួបបញ្ហាខ្វះខាតថវិកា សម្រាប់ព្យាបាលម្តាយរបស់លោកផងដែរ លោកបានអំពាវនាវដល់សប្បុរសជន ជួយបរិច្ចាគថវិកាតាមសទ្ធាដើម្បីសង្រ្គោះជីវិតម្តាយ។

លោក ជួន សុវណ្ណវាសនា បានសរសរលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះ «ខ្ញុំបាទ ជួនសុវណ្ណវាសនា អ្នកម្តាយខ្ញុំបាន បញ្ជូលមកវៀតណាមហើយ។ ឥឡូវនេះខ្ញុំបាទមានតែលុយជាង ១០០០ដុល្លាទេ! សុំបងប្អូនតាមសង្គម Facebook ទាំងអស់ជួយ បរិច្ចាគ តាមទឹកចិត្តជួយដល់ម្តាយខ្ញុំផង។ គាត់លើសឈាម ឥឡូវបានដាច់សរសៃឈាមខួរក្បាល សុំបងប្អូនទាំងអស់គ្នា ជួយខ្ញុំបាទផង មួយរយៈនេះខ្ញុំបាទ បាននិពន្ធរេឿង នឹង ដឹកនាំសម្តែង ធ្វើការហង្សមាស បាន ២ខែ បានលុយមួយចំនួន ជួយរំលែកទុក្ខ»

សប្បុរសជនដែលមានសទ្ធាបរិច្ចាគថវិកាជួយសង្រ្គោះជីវិតម្តាយលោក ជួន សុវណ្ណវាសនា អាចទាក់ទងតាមទូរស័ព្ទលេខ 070211114៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news