CamNews

តារា 

តារាស្រីល្បី៣ដួង បង្អួតសម្រស់ក្បាលពោះ នៅលើទឹកដីអូស្ត្រាលី

ភ្នំពេញៈ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ៥ដួងបាន ដឹកដៃគ្នាឡើងយន្ត
ហោះបោះពួយ ទៅសម្តែងនៅលើទឹកដីអូស្ត្រាលី រយៈពេលជាង១ខែ ដោយការរួមដំណើរនោះ
មានវត្តមានតារាចម្រៀងស្រី ស្អាតចំនួន៣ដួង មានរាងតូចច្រឡឹងរូបស្រស់សោភា សម្បុរស
សាច់ម៉ដ្ឋ រលោង  ឈរពន់ខ្លួនចុះឡើងនៅចំពោះមុខកាមេរ៉ាថតរូប សម្ញែងក្បាល ពោះយ៉ាង
ស្រស់ស្អាត ក្រោយពីពេលសម្រាក់ការសម្តែងនៅលើទឹកដី អូស្ត្រាលីយ៉ាងរំភើយ ។

រូបថតជាច្រើនសន្លឹកបានបង្ហោះនៅលើ Facebook របស់តារាចម្រៀង កញ្ញា ឆយី ដោយរូបថត
ទាំងអស់នោះ បានរំលេចឲ្យឃើញពីស្តាយ ក្នុងការថតរូបយ៉ាងស្រស់ស្អាត បូករួមជាមួយរូបស
ម្រស់ស្អាតទេ សភាពស្រស់ត្រកាល និងការបញ្ចេញស្តាយថ្មីថតរូបសម្ញែងក្បាលពោះគ្នា របស់
ស្រីស្អាតទាំងអស់នោះ មើលហើយអត់ទ្រាំមិនសរសើរមិនបាន ។

ជាធម្មតាតារាគ្រប់រូបឲ្យតែចេញទៅ សម្តែងនៅឯនាយសមុទ្រម្តងៗ នៅ ពេលមានពេលទំនេរ
តែងតែនាំគ្នា ដើរកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ ដោយពួកគេម្នាក់តែងតែ បញ្ចេញស្តាយក្នុង
ការថតរូបប្លែកៗពីគ្នា ហើយ ថ្មីៗនេះកញ្ញា គឹម លីហ្សា កញ្ញា ឆយី កញ្ញា រាជ សុគន្ធី បាននាំគ្នា
ថតរូប ដោយជ្រើសរើស យកស្តាយប្រណាំងគ្នា សម្ញែងសម្រស់ក្បាលពោះខុសពីតារាស្រីដទៃ
ដែលធ្លាប់តែខំប្រឹងសម្ញែងសម្រស់ ទាក់ទាញផ្សេងៗដូច ជាដើមទ្រូង ការបញ្ចេញភាពសិចស៊ី
ស្លៀកពាក់ ខើចលើខើចក្រោមជាដើម។

ហើយថ្ងៃនេះ Looking TODAY នឹងនាំអារម្មណ៍ប្រិយមិត្តទស្សនិកជន ទៅទស្សនាជាមួយការ ប-
ញ្ចេញស្ ទីលថ្មី ក្នុងការថតរូបដែល យកសម្រស់ ក្បាលពោះ មកធ្វើជាធ្នាក់ទាក់យកការចាប់
អារម្មណ៍ ពីទស្សនិកជនរបស់ តារាស្រីទាំង៣ដួងនេះថា តារាស្រីរូបណាមានក្បាលពោះ លេច
ធ្លោស្រស់ស្អាតជាងគេ ៕

Looking Today

Looking Today

Looking Today

Looking Today

Photo by LookingTODAY

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment chor yi alex chantra