ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីដែលបានបាត់មុខមាត់មួយរយៈ នៅក្នុងវិស័យ kpop បន្ទាប់ពីបានលេចលឺដំណឹងថា មានសមាជិកម្នាក់ត្រូវរំសាយក្រុម ហើយពេលនេះកំពុងតែលេចលឺថា នាងបានធ្វើការវះកាត់កែសម្ជស្សជាថ្មីម្តងទៀត ក្រោយពីបាត់មុខមួយរយៈពេលនោះ ។
តារាចម្រៀងស្រីដែលមានឈ្មោះថា Park Bom និងជាសមាជិកក្រុមម្នាក់របស់ 2NE1 ត្រូវបានគេប្រទះឃើញនាង នៅភោជនីយដ្ឋានមួយជាមួយបុរសម្នាក់ ហើយក្រុមអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថា នាងមានមុខមាត់ខុសប្លែកពីមុនឆ្ងាយណាស់ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ allkpop បានឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែសីហានេះ ក្រុមអ្នកគាំទ្រនៅឯប្រទេសចិន បាននាំគ្នាចែករំលែករូបថតរបស់ Park Bom នៅពេលដែលនាងកំពុងតែបរិភោគអាហារជាមួយនិង បុរសម្នាក់នោះ ។
បន្ទាប់ពីរូបភាពទាំងអស់នោះ ត្រូវបានមហាជន និងក្រុមអ្នកគាំទ្រចែករំលែកពេញបណ្តាញសង្គមអស់ហើយនោះ មានមតិយោបល់របស់ប្រជាជនជាច្រើន នៅតែនិយាយថា Park Bom ពិតជាបានធ្វើការវះកាត់កែសម្ជស្សយ៉ាងពិតប្រាកដ ហើយក៏សង្ស័យទៀតដែរថា បុរសម្នាក់ដែលកំពុងទទួលទានអាហារជាមួយនាង នៅក្នុងភោជនីយដ្ឋាន ប្រហែលជាសង្សារនាងហើយមើលទៅ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook