CamNews

តារា 

តារាស្រីកំពូលសិុចសុី Hyuna ត្រូវគេសង្ស័យថា ទើបតែវះកាត់ដើម្បីទ្រូងក្រោយបង្ហោះរូបនៅលើគណនី Instagram

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ៤ ខែមិថុនា តារាចម្រៀងស្រី ដែលជាតារាមួយដួងដែលពេញនិយមខាងផ្នែកសុិចសុី និងច្រៀងពិរោះថែមទៀតផងនោះគឺ Hyuna ដែលជាសមាជិកម្នាក់នៅក្នុងក្រុម 4MINUTE បានបង្ហោះរូបថតរបស់នាងនៅក្នុងគណនី Instagram របស់នាងផ្ទាល់ នៅក្នុងឈុតសម្លៀកបំពាក់សាមញ្ញមបំផុត តែនាងនៅតែមានរូបរាងស្រស់ស្អាតដដែល ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ TV Report បានឲ្យដឹងថា តារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបទសម្លេងរូបនេះ ក្រោយពីបានបង្ហោះរូបថតស្ទាយថ្មីរបស់នាងនៅក្នុងគណនី Instagram រួចមកក៍ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ បង្កើតជាអត្ថបទមួយដើម្បីធ្វើការកោតសរសើររូបនេះថា នាងពិតជាមានរូបរាងស្អាតល្អឥតខ្ចោះយ៉ាងពិតប្រាកដមែន ។ 



ផ្ទុយទៅវិញក្រុមអ្នកគាំទ្រ និងប្រជាជនបាននិយាយថា ទោះបីជាយ៉ាងណាក៍ដោយ នាងមិនមែនមានរូបរាងស្អាតទាំងអស់ពីធម្មជាតិនោះទេ នាងត្រូវបានគេដឹងថា នាងបានទទួលនូវការវះកាត់ដើម្បីកែដើមទ្រូងថែមទៀតផង កាលពីពេលថ្មីៗនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា ដោយយោងតាមការរាយការណ៍ពីគេហទំព័រ Koreaboo តារាចម្រៀងស្រី Hyuna ត្រូវបានក្រុមអ្នកគាំទ្រនិយាយថា​ នាងពិតជាបានទទួលការវះកាត់កែដើម្បទ្រូងយ៉ាងពិតប្រាកដមែន ពីព្រោះដើម្បីទ្រូងរបស់នាង ត្រូវគេសង្កេតឃើញថា មានរូបរាងខុសប្លែកជាងមុន ៕






 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ lollipop


Tags: Hyuna Seoul South korea kpop 4MINUTE