CamNews

តារា 

សាយ សៀរ៉ា ត្អូញ​​ត្អែ​​អាណិត ក្មេង​​ប្រុស​ម្នាក់​ កើត​មក​មាន​ជំងឺ និង​មុ​ខ​អាក្រក់​ខុសគេ

(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក សាយ សៀរ៉ា ថ្មីៗនេះ បានសរសេរបង្ហោះ​ភ្ជាប់​ ជា​មួយរូបថតក្មេងប្រុសជំទង់ម្នាក់ បង្ហាញពីអារម្មណ៍អាណិតអាសូរ ស្ទើររកអ្វីថ្លែងពុំបាន ខណៈក្មេងនោះ មានវាសនាអភ័ព្វ ខុសពីមនុស្សដទៃ ដែលគេកើតមកមានកាយសម្បទារ គ្រប់គ្រាន់ តែកម្មអ្វីខុសគេ ទើបក្មេងម្នាក់នេះក្លាយទៅជាដូច្នោះ។

ក្នុងដំណើរលំហែកម្សាន្ត ឆ្ពោះទៅជួបជុំគ្រួសារឪពុក-ម្តាយ​នៅឯស្រុកកំណើត នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៦នេះ តារាប្រុសលេចធ្លោ លើសកម្មភាពមនុស្សធម៌ នាពេលកន្លងមក​លោ​ក សាយ សៀរ៉ា ដោយក្តីអាណិតអាសូរខ្លាំង បានហៅក្មេងប្រុសជំទង់ ដែលមានទីលំ​នៅភូមិ​ជា​មួយគ្នា ហើយមានរូបកាយខុសប្លែក ពីក្មេងដទៃមកលេង និងបានថតរូបជាមួយ បង្ហាញពី​កា​យវិកាយ មិនរើសអើង ទោះបីជាដឹងថា ក្មេងនោះមានមុខមាត់ក្រក់ខ្លាំងក្ដី។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុករបស់តារាប្រុស លោក សាយ សៀរ៉ា បានលើកឡើង​ បង្ហា​ញប្រាប់ពីក្តីអា​ណិតអាសូរ ចំពោះក្មេងម្នាក់នោះ ជាសាធារណៈថា« ខ្ញុំទៅផ្ទះនៅស្រុក ក៏បានហៅក្មេងនៅជិតផ្ទះមកលេង គ្នាគួរឲ្យអាណិតណាស់ កើតមកមុខមិនដូចគេ ជីវិតអើយជី​វិត ម៉ែឪស្អាត តែគ្នាគួរឲ្យណិតណាស់ នៅស្រុកជិតផ្ទះខ្ញុំ»។

បន្ទាប់ពីឃើញការបង្ហោះសារ ដោយភ្ជាប់ជាមួយរូបភាពនេះភ្លាមៗនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក សាយ សៀរ៉ា ត្រូវបានទស្សនិកជនជាច្រើន​បានសម្តែងអារម្មណ៍អា​ណិ​ត​អាសូរ ដល់ក្មេងម្នាក់នោះ ស្រដៀងគ្នាជាមួយតារាប្រុសលោក សាយ សៀរ៉ា ​ដែរ។ មិន​តែប៉ុណ្ណោះ ក៏មានការCoummetn សួរនាំពីជំងឺព្រមទាំង មានការ Shares ចែករំលែកបន្តឲ្យគ្នា ជា​ច្រើនផងដែរ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី