CamNews

តារា 

សាយ សៀរ៉ា បាន​តំណែង​​ជា​ប្អូន​ប្រុស​ លោក​ឧបនាយក​រដ្ឋ​មន្រ្តី ទៀ បាញ់

ភ្នំពេញៈ បុរសរូបសង្ហាសំដីផ្អែមស្រទន់ មានមន្តស្នេហ៍ លោក សាយ សៀរ៉ា បានបង្ហើបប្រាប់ឲ្យ
ដឹងថា ពេលនេះ លោកមានការមមាញឹក ជាមួយការងារក្នុងស្រុកច្រើន មិនសូវទំនេរទេ ទោះជា
រដូវវស្សាក៏ដោយ ហើយមានពេល ខ្លះត្រូវអាក់ខាន មិនបានចេញទៅសម្តែង នៅក្រៅប្រទេស
ថែមទៀតផង ។

តារាសម្តែង មានឈ្មោះបោះសំឡេង និងឆក់បានតំណែងតួឯកប្រុស ជាច្រើនរឿង សាយ សៀរ៉ា
បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣
នេះថា បច្ចុប្បន្នលោកមាន ការមមាញឹកជាមួយ ការងារច្រើន ទាំងការថតស្ពត ថតខារ៉ាអូខេ ថត
រឿងជាដើម ។ ថ្មីៗនេះ លោកក៏កំពុងតែបន្ត ថតរឿងថ្មីមួយទៀត ដែលជាជីវប្រវត្តិរបស់ លោក
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយនៅក្នុងខ្សែភាពយន្តនេះ គឺមាន
សិល្បករ-សិល្បការិនី ល្បីឈ្មោះជាច្រើន ចូលរួមសម្តែង។

តារាម៉ូដែល រាងខ្ពស់ស្រឡះ លោក សាយ សៀរ៉ា បានប្រាប់ឲ្យដឹងបន្តទៀតថា "នៅក្នុងរឿងនេះ
គឺខ្ញុំដើរតួជាប្អូន ប្រុសបង្កើតរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ហើយ លោក យ៉ែម សំអូន
និងភរិយា ដើរជាតួឯកប្រុស និងតួឯកស្រី (លោក ទៀ បាញ់ និងលោកជំទាវ) ហើយនៅថ្ងៃស្អែក
នេះ ខ្ញុំនឹងតារាល្បីៗឈ្មោះមួយចំនួន ត្រូវនាំគ្នាធ្វើដំណើរទៅថតរឿងនេះវគ្គបន្តនៅខេត្តកោះកុង"។

លោកបានបន្តទៀតថា ដោយសារតែក្នុង មួយរយៈពេលនេះ លោកមានការរវល់បែបនេះ ទើបត្រូវ
ផ្អាកមិន ទទួលការអញ្ជើញ ទៅសម្តែងនៅ ក្រៅប្រទេស ដូចតារាដទៃ ដែលពួកគេមានការមមាញឹក
ក្នុងការរៀបចំឯកសារ ចេញក្រៅប្រទេស។ តែបើដល់ពេលណា ដែលលោកទំនេរ អាចដកឃ្លាបាន
ទើបចាប់ផ្តើមគិតពីគម្រោងថា ត្រូវចេញទៅប្រទេសណា ហើយទៅប៉ុន្មា នខែពេលក្រោយ ។

បើតាមលោក សាយ សៀរ៉ា សម្រាប់ការចេញ ទៅក្រៅប្រទេស និងធ្វើការក្នុងប្រទេស គឺអាចរក
ចំណូល មិនច្រើនជាងគ្នាប៉ុន្មានទេ គ្រាន់តែថា លោកមិនចង់ចេញក្រៅ ដោយទុកការងារនៅក្នុង
ស្រុកចោលនោះទេ ខ្លាចធ្វើឲ្យការងារ ដែលទទួលហើយ មានការប៉ះពាល់ ដោយសាររូបលោក ៕

ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: say seara entertainment khmer star