ថៃ ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នាង Mint chalida ត្រូវសារព័ត៌មានក្នុងស្រុកថៃជាច្រើនបានធ្វើការចុះផ្សាយថា រូបនាងត្រូវសត្វសេះសំណព្វចិត្តរបស់ខ្លួន ជល់ ចំមុខ រហូតបណ្តាលឲ្យមានរបួសទៀតផង ។
ប្រភពដដែលបន្តទៀតថា ក្រោយត្រូវសត្វសេះសំណព្វចិត្តជល់ហើយ តួស្រីក្នុងរឿង "តារាវង្វេងរោង" រូបនេះបានទៅជួបនិងពិភាក្សាជាមួយគ្រូពេទ្យ អំពីស្នាមនៅលើមុខរបស់នាង ។
គួរបញ្ជាក់ឲ្យដឹងដែរថា មុខរបស់មិត្តស្រីរបស់លោក Pupha នឹងត្រលប់ទៅស្អាតវិញដូចដើម ព្រោះគ្រាន់តែជារបួសសើរស្បែកប៉ុណ្ណោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook