ការប្រលែងខ្លួនមួយទំហឹងឱបថើបយ៉ាងសិចស៊ីរបស់តារាសម្តែងល្បីមធ្យមនាង ពេជ្រ អាវីហ្សា
ជាមួយតារាចម្រៀងសម្តែង អេនឌី ហើយត្រូវបានបង្ហោះនៅលើគេហទំព័រ ហ្វេសប៊ុក នោះកំពុង
ត្រូវបានមជ្ឈដ្ឋានទស្សនិកជនមួយចំនួនលើកឡើងថា នោះជាសកម្មភាពហួសហេតុរបស់អ្នក
សិល្បៈខ្មែរដើម្បីស្វែងរកប្រជាប្រិយភាពតាមរយៈការបញ្ចេញសាច់សិចស៊ី។
រូបថតសិចស៊ីរបស់តារាសម្តែង ពេជ្រ អាវីហ្សា ថតជាមួយ អេនឌី ជាច្រើនសន្លឹកត្រូវបានបង្ហោះ
នៅលើគេហទំព័រហ្វេសប៊ុក។ នៅក្នុងនោះរូបថតមួយចំនួនត្រូវបានគេមើលឃើញថា នាងថតអា
ក្រាតកាយមិនបានពាក់អាវឡើយ ហើយថែមទាំងសម្តែងភាពស្និទស្នាលឱបថើបមិនបន្ធូរដៃជា
មួយ អេនឌី ទៀតផង។ ជាមួយនឹងការបង្ហាញភាពសិចស៊ីនេះ មានអ្នកគាំទ្រ និងទស្សនិកជនជា
ច្រើនបានធ្វើការរិះគន់ ដោយនិយាយថា ទោះបីនោះជាការថតរូបសិល្បៈ ប៉ុន្តែនោះជាភាពហួស
ហេតុដែលពួកគេធ្វើហួសពីព្រំដែនប្រពៃណីខ្មែរ។
ទស្សនិកជននៅលើហ្វេសប៊ុកដែលបានឃើញរូបថតទាំងនេះ បាននិយាយទាំងចម្ងល់ថា ហេតុអ្វី
បានជាពួកគេធ្វើបែបនេះ? តើគេធ្វើដោយគ្មានគិតអ្វីសោះឬ? ឬគេចង់ល្បីបែបនេះ? ស្របគ្នានោះ
មានទស្សនិកជនមួយចំនួនបានឲ្យដឹងថា ការថតសិចស៊ីគឺជាផ្លូវមួយរបស់អ្នកសិល្បៈមួយចំនួន
ដើម្បីរកប្រាក់។ គេអាចរកប្រាក់បានពីការថតសិចស៊ីឲ្យផលិតផលអ្វីមួយ ពិសេសជាការទាក់ទាញ
អ្នកចាយប្រាក់មួយចំនួនធំដើម្បីបាននៅក្បែរស្រីស្អាតសាច់សខ្ចីជាការកំដរអារម្មណ៍៕
ប្រែសម្រួលដោយ៖ ម៉ូកា
ប្រភពអត្ថបទពី៖ Postkhmer