កំសាន្ត ៖ កាលពីពេលថ្មីៗនេះ លោក Kai worayut ដែលជាអ្នកដឹកនាំរឿង បានបញ្ជាក់ជាផ្លូវការថា រឿងភាគថ្មីនឹងត្រូវឲ្យនាង Kimberly និងតារាសម្តែងជើងចាស់គឺ លោក Tik Jesdaporn សម្តែងរួមគ្នា ជាតួឯកប្រុសស្រី ។
ហើយមុននេះបន្តិច អ្នកដឹកនាំរឿង "Dung Duang Haruetai" នេះ ក៏បានបង្ហើបនូវហេតុផលមួយចំនួនឲ្យមហាជនបានដឹង ក្រោយរងការរិះគន់ចំពោះការជ្រើសរើសតួស្រីឲ្យសម្តែងក្នុងរឿងនេះ ។ លោក Kai worayut បាននិយាយថា មិត្តស្រីរបស់លោក Mark prin និងតារាសម្តែងវ័យ ៤០ ឆ្នាំ ពិតជាដៃគូដ៏សាកសមគ្នាមែនទែនក្នុងរឿងភាគថ្មីនេះ ។ ម្យ៉ាងវិញទៀត អត្តចរិកក្នុងរឿងនេះគឺត្រូវម៉ាច់សម្រាប់តារាថៃទាំងពីរដួងនេះ ។
លោក Kai worayut បានបន្ថែមទៀតថា រឿង "Dung Duang Haruetai" នឹងត្រូវបានរើសទីតាំងដ៏ស្រស់ស្អាត នៅឯក្រៅប្រទេសទៀតផង ពោលគឺមិនមែនថតនៅប្រទេសថៃនោះឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews