(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ ឈានមុខគេចំនួន១១ នៅក្នុងប្រទេសកម្ពុជា ដែលបានជាប់ក្នុងបញ្ជីខ្លី បាននឹងកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីឈានទៅរកការទទួលបានពានរង្វាន់ ប្រចាំឆ្នាំជាលើកទី២ មានឈ្មោះថា «Cambodia Property Awards 2017» ដោយបានធ្វើការប្រកាស នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ដោយមានការចូលរួម ពីគណគណៈវិនិច្ឆ័យទាំងជាតិ និងអន្តជាតិ។
គម្រោងច្រើនជាង ៣០គម្រោង ដែលស្ថិតនៅក្នុងគោលដៅ វិនិយោគសំខាន់ៗ នៃរាជធានីភ្នំពេញ និងខេត្តសៀមរាប បានចូលរួមនៅក្នុងការប្រកួតប្រជែង ក្នុងឆ្នាំនេះ ជាមួយនឹងអ្នកឈ្នះ និងអ្នកដែលបានទទួលការកោតសរសើរខ្លាំង ហើយនឹងត្រូវប្រកាស នៅថ្ងៃសុក្រទី២៤ ខែមីនា នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ខាងមុខនេះ។
Shukaku ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅដ្ឋាននិងពាណិជ្ជកម្ម មានមូលដ្ឋាននៅភ្នំពេញ ដឹកនាំអ្នកឈរឈ្មោះផ្លូវការ សម្រាប់ក្រុមហ៊ុន៥ ក្នុងវិស័យអភិវឌ្ឍន៍ និងឌីស្សាញ រួមមាន ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ) និងការអភិវឌ្ឍន៍ ផ្នែកលក់រាយល្អបំផុត។ ស្នាក់ការកណ្ដាល ដែលមានឈ្មោះថា «The Vanguard» គឺត្រូវបានតែងតាំងជា អ្នកអភិវឌ្ឍន៍ការិយាល័យល្អបំផុត ហើយនឹងប្រកួតប្រជែងជាមួយ ក្រុមហ៊ុន TACC (C.R.) Ltd, ដែលមានគម្រោងចម្រុះមួយ ឈ្មោះថា «The gateway»។
ក្រុមហ៊ុនផ្សេងទៀត ដែលបានទទួលការសរសើរជាច្រើន មានដូចជា Habitat ដែលកំពុងប្រាថ្នា ប្រជែងជាមួយក្រុមហ៊ុនបី ដូចជារង្វាន់អភិវឌ្ឍខុនដូ ល្អបំផុត (ភ្នំពេញ) ទីធ្លាល្អបំផុតពីរដង ដោយ Marriott Phnom Penh ពីក្រុមហ៊ុន Khou Investment Co., Ltd; និង Les Bijoux d'Angkor ដែលប្រាថ្នាដណ្ដើមរង្វាន់ពីរ។
លោក សន ស៊ាប ជាអ្នកដឹកនាំគណៈវិនិច្ឆ័យ នៅដើមឆ្នាំនេះ និយាយថា «ខ្ញុំពិតជាទទួលបានចំណេះដឹងថ្មីជាច្រើន ពីអ្នកវិនិច្ឆ័យផ្សេងៗទៀត ដែលមានជំនាញផ្សេងៗគ្នា ព្រមទាំងរូបខ្ញុំផ្ទាល់ នៅរាល់ដំណាក់កាលនៃការប្រកួតប្រជែង។ កាលពីប្រាំមួយខែចុងក្រោយនេះ យើងបានផ្លាស់ប្ដូរគំនិតយោបល់ជំនាញ និងការពិចារណាលើលក្ខណៈបច្ចេកទេស ហើយបានពិភាក្សាលើចំណុចខ្លាំង នៃអ្នកចូលប្រកួតប្រជែងនីមួយៗ។ ខ្ញុំមានមោទនភាព ដែលធ្វើជាអ្នកវិនិច្ឆ័យសម្រាប់រង្វាន់ Cambodia Property Awards 2017»។
លោកបន្ថែមថា «ការលូតលាស់ផ្នែកអចលនទ្រព្យ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការប្រែប្រួលយ៉ាងខ្លាំងបំផុត។ កាលពីឆ្នាំ២០១៧ មានអគារខ្ពស់តែពីរទេ នៅភ្នំពេញ – ឥឡូវនេះ មានរាប់រយនៅក្នុងទីក្រុង។ តម្លៃដីបានកើនរហូតដល់ ៧៥ភាគរយ នៅក្នុងទសវត្សចុងក្រោយនេះ ហើយការអភិវឌ្ឍន៍មួយចំនួន មានតម្លៃពី ៣,៥០០ ទៅ ៤,៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ កំនើននេះ បានធ្វើឲ្យទីផ្សារអចលនទ្រព្យកម្ពុជា មានភាពទាក់ទាញសម្រាប់ អ្នកវិនិយោគនៅក្នុងតំបន់ និងក្នុងទ្វីបអាស៊ី»។
អ្នកឈ្នះកំពូលនៅក្នុងប្រទេស នឹងធ្វើដំណើរឆ្ពោះទៅរកការប្រឡងផ្ដាច់ព្រ័ត្រ រយៈពេលពីរថ្ងៃសម្រាប់រង្វាន់ PropertyGuru Asia Property នៅខែវិច្ឆិកានេះ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីប្រកួតឆ្ពោះទៅរកថ្នាក់តំបន់។
លោក Hari V. Krishnan ប្រធាននាយកនៃ PropertyGuru Group ថ្លែងថា «យើងរីករាយនឹងត្រឡប់មកប្រទេសកម្ពុជាម្ដងទៀត ដើម្បីលើកកម្ពស់គម្រោងល្អបំផុត និងជួយអ្នកស្វែងរកអចលនទ្រព្យ រកឃើញអ្នកអភិវឌ្ឍន៍ល្អបំផុត ដើម្បីកំណត់គោលដៅ សម្រាប់ផ្ទះល្អបំផុត និងការវិនិយោគផ្នែកអចលនទ្រព្យ។ អចលនទ្រព្យកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ ហើយយើងនឹងពាំនាំនូវមេរៀន មកពីទីផ្សារក្នុងតំបន់ដែលមានភាពរឹងមាំល្អ ដើម្បីជួយដល់ដំណើរការលូតលាស់ពេញវ័យ។ វត្តមានរបស់ PropertyGuru Group នៅក្នុងប្រទេសកម្ពុជា តាមរយៈរង្វាន់ Asia Property ជួយយើងឲ្យរីកចម្រើនលើ បេសកកម្មក្រុមហ៊ុន ក្នុងការជួយឲ្យមានការសម្រេចចិត្តប្រកប ដោយទំនុកចិត្ត»។
ព្រឹត្តិការណ៍២០១៧ មានបំណងបន្ថែមបញ្ជីភ្ញៀវកាលពីឆ្នាំមុន។ មានការគាំទ្រពីវិស័យជាច្រើន រួមមាន Royal HM Trading Ltd និង Jotun (Cambodia) ដែលចូលរួមសហការឧបត្ថម្ភ, វិបសាយអចលនទ្រព្យ Realestate.com.kh, សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្មអង់គ្លេស ប្រចាំនៅកម្ពុជា, និងដៃគូផ្សព្វផ្សាយ នៃទស្សនាវដ្ដី Southeast Asia GLOBE, Construction & Property, and Property Report។
លោក Terry Blackburn ស្ថាបនិកនិងអ្នកដឹកនាំ PropertyGuru Asia Property ថ្លែងថា «ប្រទេសកម្ពុជាតូច ប៉ុន្តែ ពិតជាធ្វើដំណើរ ទៅមុខយ៉ាងលឿន មានឱកាសសម្រាប់គ្រប់គ្នា ហើយរីករាយនឹងត្រឡប់មកវិញ និងចូលរួមក្នុងការអភិវឌ្ឍថ្មីៗ នៅក្នុងកម្មវិធីពានរង្វាន់ Asia Property Awards។ មានសក្តានុពលភាពធំណាស់ នៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ដោយសារវិស័យហិរញ្ញវត្ថុ នៅមានដែនកំណត់នៅឡើយ បើធៀបទៅនឹង ប្រទេសជិតខាង ក្នុងតំបន់អាស៊ាន។ កម្មវិធីផ្ដល់រង្វាន់នេះ ជួយឲ្យជឿនលឿនទៅមុខ ដល់ឧស្សាហកម្មក្នុងស្រុក ដើម្បីមាននវានុវត្តិ និងបន្តលើកកម្ពស់ឧត្តមភាព»។
សូមបញ្ជាក់ថា បុរីប៉េងហួត ដែលបានឈ្នះរង្វាន់ អ្នកអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា) កាលពីការប្រកួតលើកទី១ បានវិលត្រឡប់មកវិញ ជាមួយនឹងគម្រោង Grand Star Platinum នៅក្នុងការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (ភ្នំពេញ)។ ដោយបានទទួលរង្វាន់ពីរដង កាលពីឆ្នាំ 2016, Grand Star Platinum នឹងចូលរួមប្រកួតម្ដងទៀត ដោយសារមានការអភិវឌ្ឍន៍ និងការសាងសង់បន្ថែម នៅលើអចលនទ្រព្យ។
បន្ទាប់ពីបានសម្រិតសម្រាំងច្រើនខែ ការពិភាក្សា និងការចុះពិនិត្យទីតាំង គណៈកម្មការដែលសមាជិកឯករាជ្យ១០ រូប ដឹកនាំដោយលោក សន ស៊ាប ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co Ltd នឹងជួបប្រជុំលើកចុងក្រោយ ដើម្បីបញ្ចប់ការវាយតម្លៃ ក្រោមការចង្អុលបង្ហាញ ពីអ្នកគ្រប់គ្រងវិនិច្ឆ័យផ្លូវការ BDO ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំបំផុតទី៥៕