នាយទាហានម្នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកមួយ នៅខេត្តផាតានី នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ។ ការណ៍នេះបានបង្ខំអោយ ប្រធានមន្ទីរក្រុមការងារពិសេសខេត្ត លោកឧត្តមសេនីយ៍ឯក Piyapong Wongchan បានចេញបញ្ជាបិទផ្លូវ និងផ្លូវឆ្លងកាត់តំបន់ជុំវិញដើម្បីការពារឧប្បត្តិហេតុផ្សេងទៀត។
ក្រុមកម្ចាត់គ្រាប់បែកមួយ ត្រូវបានបញ្ជូនដើម្បីការពារតំបន់នោះ បន្ទាប់ពីការផ្ទុះ ។ គេបាន រកឃើញសាកសពរបស់កងទ័ពម្នាក់គឺ លោក Mujarintee Srikaew នៅលើដី ស្ថិតនៅចម្ងាយពីរម៉ែត្រពីការផ្ទុះ។
ការស៊ើបអង្កេតមួយ បានបង្ហាញថា ទាហាន ៦ នាក់បានល្បាតនៅក្នុងតំបន់នោះដើម្បីការពារសុវត្ថិភាពសម្រាប់គ្រូបង្រៀន ក្នុងការធ្វើដំណើរ នៅពេលដែលក្រុមបះបោរមួយក្រុមបានបំផ្ទុះគ្រាប់បែកទម្ងន់ ៥ គីឡូក្រាម ដែលត្រូវបានលាក់នៅក្នុងដី។
មេបញ្ជាការប៉ូលីសប៉ាតានីលោក Maj-General Jirawat Payunthamបាននិយាយថា ជាធម្មតាទាហាយាមនៅបំបន់នេះ ជារៀងរាល់ថ្ងៃដើម្បីការពារតំបន់នោះ។ ក្រុមបះបោរប្រហែលជាបានលាក់ទុកនូវគ្រឿងផ្ទុះ ហើយក្រោយមកបំផ្ទុះវាដើម្បីសម្លាប់ទាហានរបស់យើង៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ nationthailand