CamNews

តារា 

Justin Bieber ផ្ទុះ​​ជម្លោះ​​ជា​​ថ្មី ដាល់​​អ្នក​​គាំ​​ទ្រ​ម្នាក់​ ហូរ​ឈាម​​ពេញ​​មាត់

(អាមេរិក)៖ លោក Justin Bieber និងអ្នកគាំទ្រ បានកើតរឿង​​ជាថ្មីម្តងទៀត ហើយកំឡុងពេល​សម្តែងខនសឺត របស់តារាចម្រៀងប្រុស​វ័យ​​ក្មេងរូបនេះ នៅទឹកដីអេស្ប៉ាញ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ។ ប្រភពព័ត៌មានទម្លាយថា Justin បានដាល់​មុខអ្នកគាំទ្រម្នាក់រហូត ដល់ឈាមមាត់​ នៅពេល​ដែលគេសម្តែង លើឆាកតន្ត្រីនៅ Barcelona។

រូបភាពវីដេអូ ត្រូវបានសាក្សីថតបង្ហោះ លើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពជម្លោះ រវាងតារាចម្រៀង Justin និងបុរសម្នាក់ជាអ្នកគាំទ្រ រហូតដល់ពេលតារាប្រុសរូបនេះ ចូលរថយន្តក៏នៅ តែមានការប្រទុស្តរ៉ាយគ្នា ដល់ថ្នាក់ Justin វាយបែកមាត់អ្នកគាំទ្រហើយក៏ មានការកញ្ឆក់កអាវគ្នា​ ទៀតផង។
នេះជារឿងភ្ញាក់ផ្អើលថ្មីទៀត​ហើយ សម្រាប់តារាប្រុសវ័យក្មេងរូបនេះ ដែលតែងកើតរឿងមិនចេះចប់ ជាមួយអ្នកគាំទ្រហើយ យើងមិនដឹងថា នឹងមានអ្វីកើតឡើងទៀតឡើយ សម្រាប់អារម្មណ៍ឆេវឆាវ​របស់ Justin ដែលតែងកើតជម្លោះ​មិនចេះចប់ ជាមួយប្រិយមិត្ត បែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber