CamNews

តារា 

តេង លក្ខិណា អរ​ស្ទើរ​ហោះ ពេល​ទទួល​​បាន​​កា​​ដូ​​ iPhone7 plus មួយ​គ្រឿង​នា​​ថ្ងៃខួប​កំ​ណើត

(ភ្នំពេញ)៖ អតីតពិធីការិនីរបស់ស្ថានីយទូរទស្សន៍ CTN ដែល​បានវិវឌ្ឍន៍ក្លាយខ្លួន​ជា តា​រា​ច​ម្រៀងប្រចាំ ផលិត​កម្ម អឹម កញ្ញា តេង លក្ខិណា កាលពីពេលថ្មីៗនេះ​ បានរៀបចំពិធីខួបកំណើររប​ស់ខ្លួន ប៉ុន្តែនៅថ្ងៃខួបកំណើតនោះ កញ្ញា តេង លក្ខិណា គឺពុំត្រូវបានរៀបចំធ្វើលក្ខណៈធំដុំ មានការអញ្ជើញភ្ញៀវចូលរួមច្រើន ដូចតារាសិល្បៈប្រុស-ស្រី​​ដទៃទៀតឡើយ ពោលគឺពិធីនេះ គ្រាន់តែមានកា​រជួបជុំញ៉ាំអាហារ សប្បាយរីករាយបែប​ក្រុមគ្រួ​សា​រប៉ុ​ណ្ណោះ។

ទន្ទឹម​ជាមួយគ្នា នៃថ្ងៃខួបកំណើតរបស់ កញ្ញា តេង លក្ខិណា ដែលបានរៀបចំធ្វើ​ឡើង នៅឯ​ភោជនីយដ្ឋានមួយកន្លែងនោះ តេង លក្ខិណា ក៏បានសរសេរបង្ហាញ ពីអារម្មណ៍រំភើបរីករាយរបស់ខ្លួន ភ្ជា​ប់ជាមួយរូបថតជាច្រើនស​ន្លឹ​ក ខណៈដែលនាងត្រូវទទួលបានកា​​ដូពិសេស​ នូវទូរស័​ព្ទ​ស៊េ​រីទំនើ​ប​ iPhone7plus ពណ៌ផ្កាឈូក ដែលបង្កប់ជាមួយ​បាច់ផ្កាថា «Family dinner and th​ank for surprise my birthday you're all my everything I love u all Thank u for surprise bd n nice gift to me my sw eet family really love it . Thank all my beloved peoples love u all the most »​។

មានន័យជាភាសាខ្មែរថា «ញ៉ាំអាហាជាលក្ខណៈគ្រួសារ,អរគុណសម្រាប់ការធ្វើឲ្យភ្ញាក់ផ្អើល នៅថ្ងៃខួបកំណើតរបស់ខ្ញុំ, អ្នកទាំងអស់គ្នា គឺជាអ្វីៗគ្រប់យ៉ាង​របស់ខ្ញុំ ខ្ញុំស្រឡាញ់​អ្នកទាំងអស់គ្នា អរគុណសម្រាប់ការធ្វើឲ្យភ្ញាក់ផ្អើល ក្នុងថ្ងៃខួបកមណើត និងការផ្ដល់កាដូល្អៗមកឲ្យខ្ញុំ , គ្រួសារដ៏មានសុ​ភមង្គល ខ្ញុំពិតជាស្រឡាញ់កាដូ​ទាំងអស់នោះខ្លាំងណាស់។ អរគុណមនុស្សជាទីស្រឡាញ់ ខ្ញុំស្រឡាញ់អ្នក​ទាំងអស់គ្នា..!»។

​តាមរយៈការបង្ហោះ​រូបភាព ជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេស របស់តារាចម្រៀងកញ្ញា តេង លក្ខិណា នេះដែរ ក៏មានការ Comm​ent ជូនពរយ៉ាងព្រោងព្រាតថា សូមជូនពរប្អូនស្រីក្នុង​ឱកាសថ្ងៃខួបកំណើត សូមប្អូនទទួលបាននូវសេចក្តីសុខ សេ​ចក្តីចម្រើនមានសុខភាព​ល្អប្រសើរ និងរកស៊ីកាក់កប​ជា​រៀងរហូត។ ចំ​ណែកខ្លះទៀត ក៏បា​នជូនពរថា ជូនពរបងឲ្យមានសុខភាព​ល្អ​រកស៊ីមានបាន នឹងឈ្នះមារស​ត្រូវ​​ទាំងអស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Teng leakhena