CamNews

តារា 

ហួសចិត្តក្រោយបានដឹងថា កាមេរ៉ាដែល Mario ទិញឲ្យមិត្តស្រី ក្នុងថ្ងៃខួបកំណើត....

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃខួបកំណើតរបស់នាង JunJera Junpitakchai ក្នុងនាមជាមិត្តប្រុសម្នាក់ លោក Mario Maurer ដឹងថាមិត្តស្រីចូលចិត្តថតរូប ដូច្នេះក៏សម្រេចចិត្តទិញកាមេរ៉ា​ឲ្យនាងទុកជាកាដូថ្ងៃកំណើតតែម្តងទៅ ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា មានមនុស្សមិនតិចទេហួសចិត្តក្រោយបានដឹងថា កាមេរ៉ាដែល Mario ទិញឲ្យមិត្តស្រី ក្នុងថ្ងៃខួបកំណើតត្រូវថតៗរហូតដល់អស់ថ្មតែម្តង ។ លោក Mario Maurer បានបន្តនៅក្នុងបទសម្ភាស៍ថា លោកនិងមិត្តស្រីបានថតរូបជាមួយគ្នារហូតដល់អស់ថ្ម ទាំងមិនបានដឹងខ្លួន ប៉ុន្តែអ្វីដែលសំខាន់គឺមិនបានបង្ហោះរូបថតទាំងនោះទេ គឺទុកមើលតែ ២ នាក់ទេ ព្រោះមិនចង់ឲ្យក្រុមអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តជាមួយនិងស្នេហារបស់លោកជាមួយនិង JunJera Junpitakchai ។ 

គ្រាន់តែបានលឺ លោក Mario Maurer និយាយបែបនេះភ្លាម ធ្វើឲ្យក្រុមអ្នកគាំទ្រដែលពេញចិត្តឲ្យតារាថៃទាំង ២ ដួងស្រលាញ់គ្នា ពិតជាអស់សំណើចខ្លាំង ដោយសារតែនឹកស្មានមិនដល់ថា មានរឿងបែបនេះជាមួយគូស្នេហ៍មួយគូនេះ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai