CamNews

តារា 

ឆាកជីវិតរបស់តួដណ្តើមប្រុសនាង Noey និងស្វាមីសេដ្ឋីក្រោយរៀបការគឺ...

ព័ត៌មានកំសាន្ត ៖ តារាសម្តែងតួចិត្តអាក្រក់ នាង Noey chotika ដែលត្រូវអ្នកដឹកនាំតម្រូវឲ្យរូបនាង សម្តែងជាតួដណ្តើមតួប្រុសជានិច្ច ប៉ុន្តែមិនដែលបានសម្រេចមួយលើកណាឡើយ ។ 

នាង Noey chotika បានបង្ហើបប្រាប់ពីជីវិតរៀបការរបស់នាងនិងស្វាមីសេដ្ឋីថា អ្នកទាំងពីរគឺរស់នៅជាមួយគ្នាបានយ៉ាងសុខសប្បាយ ហើយកាន់តែផ្អែមល្អែមជាងមុន ក្រោយពីរៀបការព្រោះក្រោកពីគេងបានឃើញមុខគ្នារាល់ថ្ងៃ ការរស់នៅក៏ចេះយោគយល់គ្នា និងនាងអាស្រ័យឲ្យគ្នាទៅវិញទៅមក ព្រមទាំងមិនចង់ចាញ់ឈ្នះគ្នានោះឡើយ ​។ 

គួរបញ្ជាក់ឲ្យដឹងថា ជីវិតគូរបស់តារាថៃមួយដួងគឺដំណើរការបានយ៉ាងល្អ ហើយរូបនាងនិងស្វាមីគ្រោងនឹងយកកូននៅក្នុងពេលឆាប់ៗនេះបន្ទាប់ពីការងារសិល្បៈ ធូរស្បើយជាងនេះ ៕




នាង Noey chotika និងតារាសម្តែងក្នុងរឿង "Bopha leak lomang"






នាង Noey chotika និងស្វាមីសេដ្ឋីរបស់នាង 


ដោយ ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Noey chotika