(បរទេស)៖ តារាម៉ូដែលស្រីវ័យក្មេងម្នាក់ កម្ពស់ ១,៦៨ ម៉ែត្រ ដែលជាប់ជាតារាដ៏ស្រស់ស្អាតបំផុត ប្រចាំក្រុម JYP Entertainment នៅកូរ៉េខាងត្បូង គឺនាង Tzuyu នៅពេលនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកគាំទ្រនាង បន្ទាប់ពីលេចឮដំណឹងថា ក្រៅពីសញ្ជាតិកូរ៉េ គឺនាងក៏ជាពលរដ្ឋតៃវ៉ាន់ម្នាក់ដែរ មិនមែនជាចិនទៀតផង។
បញ្ហានេះកំពុងត្រូវបានគេចោទសួរ និងលើកជាចម្ងល់យ៉ាងខ្លាំង បន្ទាប់ពីមានមនុស្សជាច្រើន បានឃើញនៅក្នុងគណនីបណ្តាញសង្គម របស់ JYP Entertainment បញ្ជាក់ពីសញ្ជាតិ Tzuyu ថា នាងជាជនជាតិតៃវ៉ាន់ មិនមែនចិនឡើយ។ ការលើកឡើងបែបនេះ ត្រូវបានមនុស្សជាច្រើន ជាពិសេសពលរដ្ឋចិន នាំគ្នាចូលទៅសរសេររិះគន់ តារាស្រីរូបនេះយ៉ាងចាស់ដៃ ហើយវាក៏ជាចម្ងល់មួយដែរថា តៃវ៉ាន់ជាប្រទេសឯករាជ្យមួយ ខុសពីចិនឬយ៉ាងណា?
ទោះយ៉ាងណា មិនទាន់មានការបំភ្លឺយ៉ាងច្បាស់លាស់ ពីតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់នេះ នៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី